អាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយរុស្ស៊ី
(VOVWORLD) - នាព្រឹកថ្ងៃទី២១ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថាប្រទេសនេះនឹងដកចេញពីសន្ធសញ្ញាអាវុធ នុយក្លេអ៊ែរជាមួយរុស្ស៊ី ព្រមទាំងចោទប្រកាន់ទីក្រុងម៉ូស្កូពីការរំលោភបំពានលើកិច្ចព្រមព្រៀងនេះ ផងដែរ។
ប្រធានាធិបតីអាមេរិក លោក Donald Trump |
ថ្លែងមតិទៅកាន់អ្នកយកព័ត៌មានមុនពេលចូលរួមការការចលនាអ្នក បោះឆ្នោតនៅទីក្រុង Elko រដ្ឋ Nevada លោក Donald Trump បានអះអាងថា រុស្ស៊ីបានរំលោភបំពានលើសន្ធិសញ្ញាកម្លាំងអាវុធនុយក្លេអ៊ែកំរិតមធ្យម (INF) ជាច្រើនឆ្នាំកន្លងទៅ ក៏ប៉ុន្តែលោកក៏មិនបានឲ្យដឹងពីព័ត៌មានលំអិតថែមទៀតឡើយ។ សេចក្តីប្រកាសរបស់លោក Donald Trump នេះ បានដាក់ចេញក្នុង បរិបទទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton កំពុងមានវត្តមាននៅ ទីក្រុងម៉ូស្កូដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក្នុងគោលបំណងតៀមរៀបចំជំនួបកំពូលមួយរវាងអាមេរិកនិងរុស្ស៊ី លើកទី២ក្នុងឆ្នាំនេះផងដែរ៕