អាមេរិកនិងតាលីបង់បដិសេធការពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅអាប្វហ្គានីស្ថាន

(VOVWORLD) - នាថ្ងៃទី ២៤ សីហា តំណាងរបស់អាមេរិកនិងតាលីបង់បានបដិសេធព័ត៌មានដែលបានចាត់ទុកថា៖ ភាគីទាំងពីរបានពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅអាប្វហ្គានីស្ថាន ក្នុងក្របខ័ណ្ឌវង់ចរចារសន្តិភាពលើកទី ៩ នៅទីក្រុង Doha ដែលបានចាប់ផ្តើម ២ ថ្ងៃមុននោះ។ 
អាមេរិកនិងតាលីបង់បដិសេធការពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅអាប្វហ្គានីស្ថាន - ảnh 1

អាមេរិកនិងតាលីបង់បដិសេធការពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅអាប្វហ្គានីស្ថាន (AFP/TTXVN)

(VOVworld) – នាថ្ងៃទី ២៤ សីហា តំណាងរបស់អាមេរិកនិងតាលីបង់បានបដិសេធព័ត៌មានដែលបានចាត់ទុកថា៖ ភាគីទាំងពីរបានពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅអាប្វហ្គានីស្ថាន ក្នុងក្របខ័ណ្ឌវង់ចរចារសន្តិភាពលើកទី ៩ នៅទីក្រុង Doha ដែលបានចាប់ផ្តើម ២ ថ្ងៃមុននោះ។ អ្នកនាំពាក្យនៃកំលាំងតាលីបង់ លោក Suhail Shaheen បានអះអាងថា៖ ព័ត៌មានដូចដែលបានពោលខាងលើមិនមែនជាការពិតបានទេ។ បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកបញ្ហាអាប្វហ្គានីស្ថាន លោក Zalmay Khalilzad ក៏បានបញ្ជាក់ថា៖ អាមេរិកនិងតាលីបង់គ្មានការពិភាក្សាណាមួយឡើយអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅ អាប្វហ្គានីស្ថាន។ តំណាងរបស់អាមេរិកបានសង្កត់ធ្ងន់ថា៖ រាល់សម្រេចចិត្តស្តីពីការគ្រប់គ្រងប្រទេសអាប្វហ្គានីស្ថានត្រូវដោះស្រាយដោយប្រជាជនអាប្វហ្គានីស្ថានក្នុងបណ្ដាការចរចារផ្ទៃក្នុងនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ