អាមេរិកនិងតាលីបង់បានកំណត់ពេលវេលាធ្វើកិច្ចចរចាបន្តទៀត

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Reuter បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីការទូតកាតាកាលពីថ្ងៃទី ២៧ ខែមករា ដោយអះអាងថា កិច្ចចរចាសន្តិភាពជាបន្តទៀតរវាងអាមេរិកនិងកងកំលាំងតាលីបង់នៅអាហ្វហ្កានីស្ថាន គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ខាងមុខ បន្ទាប់ពីភាគីទាំងពីរសម្រេចបាននូវសេចក្តីព្រាងនៃសន្ធិសញ្ញាមួយដែលមានលទ្ធភាពបញ្ចប់ជម្លោះអូសបន្លាយអស់រយៈពេល ១៧ ឆ្នាំកន្លងទៅនៅប្រទេសអាហ្វហ្គានីស្ថាន។
 អាមេរិកនិងតាលីបង់បានកំណត់ពេលវេលាធ្វើកិច្ចចរចាបន្តទៀត - ảnh 1 ក្រុមទាហានតាលីបង់

សេចក្តីព្រាងនៃកិច្ចព្រមព្រៀងទ្វេភាគី ត្រូវបានឯកភាពក្រោយរយៈពេល ៦ ថ្ងៃ យោងតាមនោះទាហានអាមេរិកត្រូវដកចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងរង្វង់ ១៨ ខែ ចាប់តាំងពីកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខា តាមរយៈនោះវាអាចបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថានផងដែរ។ តាលីបង់ បាននាំចេញការធានាថា អាហ្វហ្គានីស្ថាននឹងមិនក្លាយជាទីតាំងសម្រាប់ពួកខ្មាន់កាំភ្លើងចំណុះបណ្តាញភេរវកម្ម Al-Qaeda  ក៏ដូចជាអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ធ្វើការវាយប្រហារលើអាមេរិកនិងសម្ព័ន្ធមិត្តនោះទេ។ នេះក៏ជាសំណើរសំខាន់ៗរបស់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ