អាមេរិកនិងថៃអំពាវនាវដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី
(VOVWORLD) - នាថ្ងៃទី ៣ តុលា ប្រធានាធិបតីអាមេរិក លោក Donald Trump និង នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-Ocha បានអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យារក្សា សន្តិភាពនិងស្ថិរភាពលើសមុទ្រខាងកើតក្នុងកាលៈទេសៈចិនកំពុងបង្កើនសកម្មភាពយោធារឹងមាំនៅតំបន់សមុទ្រជំលោះនេះ។
អាមេរិកនិងថៃអំពាវនាវដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី |
(VOVworld) – នាថ្ងៃទី ៣ តុលា ប្រធានាធិបតីអាមេរិក លោក Donald Trump និង នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-Ocha បានអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យារក្សា សន្តិភាពនិងស្ថិរភាពលើសមុទ្រខាងកើត ក្នុងកាលៈទេសៈ ចិនកំពុងបង្កើនសកម្មភាពយោធា រឹងមាំនៅតំបន់សមុទ្រជំលោះនេះ។ ក្នុងសេចក្តីថ្លែងការរួមបន្ទាប់ពីការចរចារនៅសេតវិមាន ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងនូវកិច្ចសន្យាទទួលបានសន្តិវិធីមួយចំពោះជំលោះនៅសមុទ្រខាងកើតក្នុងនោះមានការប្រតិកម្មបែបបទគត្តិយុត្តិនិងការទូតទាំងស្រុងដោយឈរលើ អនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ថ្នាក់ដឹកនាំទាំងពីររូបក៏បាន សម្តែងការស្រុះចិត្តគំនិតក្នុងការរក្សាការទាក់ទងមានចរិតលក្ខណៈសហប្រតិបត្តិការឆ្ពោះទៅគោលដៅធានាសមុទ្រខាងកើតសន្តិភាពស្ថិរភាពនិងនិរន្តរភាពមួយ។ ក្នុងការចរចារនេះដែរ ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងការព្រួយបារម្ភចំពោះការសាកល្បងបាញ់កាំជ្រួចជាច្រើនលើជាច្រើនសាររបស់ ស.ប.ប.ក. ក្នុងអំឡុង ១ ឆ្នាំ កន្លងទៅ។ លោក Donald Trump និងលោក Prayuth Chan-Ocha បានដាស់តឿនភាគីទាក់ទិនទាំងអស់អនុវត្តយ៉ាង ម៉ត់ចត់សេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ឆ្ពោះទៅគោលដៅឧបទ្វីបកូរ៉េ សន្តិភាពស្ថិរភាពនិងគ្មាននុយក្លេអ៊ែរមួយ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន នៅរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ាផងដែរ៕