អាមេរិកនិងទួរគីខិតខំប្រឹងប្រែងដោះស្រាយវិបត្តិការទូត

(VOVWORLD) - ប្រមុខក្រសួងការបរទេសអាមេរិកនិងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ទួរគីនិងអាមេរិក បានមានកិច្ចសន្ទនាតាមទូរស័ព្ទក្នុងបរិបទទំនាក់ទំនង់រវាង ប្រទេសទាំងពីរបាននឹងកំពុងធ្លាក់ចូលក្នុងសភាពការណ៍រតានតឹងដោយជាប់ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួន គ្រូគង្វាលលោក Andrew Brunson។
អាមេរិកនិងទួរគីខិតខំប្រឹងប្រែងដោះស្រាយវិបត្តិការទូត - ảnh 1 គ្រូគង្វាលលោក Andrew Brunson

នាថ្ងៃទី៧ខែសីហា រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu និងសម ភាគីអាមរិក លោក Mike PomPeo បានផ្លាស់ប្តូរទស្សនៈនៃភាគីទាំងពីរសំដៅ ស្វែងរកដំណោះស្រាយលើបញ្ហាដែលនៅសេសសល់រវាងប្រទេសទាំងពីរដែលជា សមាជិកក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (Nato)។ ក្នុងថ្ងៃដដែល នោះ រដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក Hulusi Akar និងសមភាគីអាមេរិក លោក James Mattis ក៏មានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយគ្នាដើម្បីពិភាក្សាអំពី កិច្ចព្រម ព្រៀងការពារជាតិទ្វេភាគីជាពិសេសបញ្ហាប្រទេសស៊ីរីនិងការប្រឆាំង ភារវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ