អាមេរិកនិងទ្វីបអាហ្វ្រិកបង្កើនកិច្ចសហប្រតិបតិ្តការ ស្វែងរកឱកាសអភិវឌ្ឍន៍

អាមេរិកនិងទ្វីបអាហ្វ្រិកបង្កើនកិច្ចសហប្រតិបតិ្តការ ស្វែងរកឱកាសអភិវឌ្ឍន៍ - ảnh 1
ប្រធានាធិបតីអាមេរិកលោក បារ៉ាក អូបាម៉ា (រូបថត៖AFP/TTXVN)

(VOVworld) - សន្និសីទកំពូលរវាងអាមេរិកនិងទ្វីបអាហ្រ្វិកលើកទី១ បានបើកនា
ថ្ងៃទី៤ សីហា នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រទេសអាមេរិក។របៀបវារៈក្នុងរយៈពេល៣ថ្ងៃ
របស់សន្និសីទនេះ នឹងប្រមូលផ្ដុំពិភាក្សាអំពីបណ្ដាបញ្ហាដែលប្រទេសនានានៅទ្វីបអា
ហ្វ្រិកកំពុងប្រឈមមុខដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការវិនិយោគ ដោះស្រាយភាពអត់
ឃ្លានក្រីក្រ ជំងឺ និងការប្រយុទ្ធប្រឆាំងភេរវកម្ម។នេះគឺជាជំនួបប្រាស្រ័យដ៏កម្រមានពី
មុនមក រវាងប្រធានាធិបតីអាមេរិកលោក បារ៉ាកអូបាម៉ានិងប្រមុខរដ្ឋចំនួន៥០រូបមកពី
បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។សន្និសីទនេះក៏ឆ្លុះបញ្ចាំងការប្ដេជ្ញាចិត្តរបស់អាមេរិក
និងទ្វីបអាហ្វ្រិក ក្នុងការខំប្រឹងប្រែងបង្កើនទំនាក់ទំនងដៃគូ ស្វែងរកឱកាសសំរាប់
ពាណិជ្ចកម្ម សន្តិភាពសន្តិសុខនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ