អាមេរិកនឹងធានាដើម្បីអ៊ុយក្រែនអាចខ្ចីប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក

អាមេរិកនឹងធានាដើម្បីអ៊ុយក្រែនអាចខ្ចីប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក - ảnh 1
អាមេរិកនឹងធានាដើម្បីអ៊ុយក្រែនអាចខ្ចីប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក (Reuters)

        Vovworld-អាមេរិកនឹងធានាដើម្បីអ៊ុយក្រែនអាចខ្ចីចំនួនប្រាក់១ពាន់​លាន
​ដុល្លារ​អាមេរិក។ នេះជាសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក​លោក
John Kerry ក្នុងដំណើរទស្សនកិច្ចនៅ Kiev នាថ្ងៃទី៥កុម្ភៈ។ អាមេរិក មូលនិធិ
​រូបីយវត្ថុ​អន្តរជាតិ​​(IMF) និងធនាគារពិភពលោក (WB) កំពុង​សហប្រតិបត្តិ​ការ​
ជិតស្និទ្ធដើម្បី​ធានា​អនាគតសេដ្ឋកិច្ចសំរាប់អ៊ុយក្រែន។ លោក Kerry ក៏អះអាង
ព័ត៌មានថា វ៉ាស៊ីងតោន​នឹងផ្ដល់ឲ្យ Kiev ខ្ទង់ប្រាក់១៦,៥លាន​ដុល្លារអាមេរិកដើម្បី
ជួយឧបត្ថម្ភ​ប្រជាជន​នៅភាគខាងកើតនៃប្រទេសនេះ។ ក្រៅពីនោះរដ្ឋមន្ត្រីការ
បរទេស​អាមេរិក​បានប្រកាសថា អាមេរិកមិនមែនស្រមើស្រមៃ​អំពី​លទ្ធភាពដោះ
ស្រាយជំលោះដោយ​វិធានការ​យោធាឡើយ។ បណ្ដាភាគីត្រូវ​ខំប្រឹងប្រែងដើម្បី
ទទួលបានសន្តិភាពលើ​មូលដ្ឋានកិច្ចព្រមព្រៀង Minsk ក្នុង​នោះ​​វ៉ាស៊ីងតោនមាន
បំណងជាអ្នកកណ្ដាលធានា​ដើម្បី​អនុវត្តបទឈប់បាញ់​ដកចេញអាវុធធុនធ្ងន់ក៏
ដូចជាដោះលែងឲ្យទណ្ឌិត។

        ស្ដីពីលទ្ធភាពផ្គត់ផ្គង់អាវុធសំរាប់អ៊ុយក្រែន រដ្ឋមន្ត្រី Kerry បានឲ្យដឹងថា
ប្រធានាធិបតី Barack Obama នឹងសំរេចចិត្តយ៉ាងចាប់រហ័សអំពីប្រការនេះ​ប៉ុន្តែ​
គាំទ្រ​ដំណោះស្រាយការទូតមួយសំរាប់ជំលោះនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ