អាមេរិកនិងប៉ាគីស្ថានទទួលបានការព្រមព្រៀង​មួយអំពី ការបើកផ្លូវផ្តល់ជំនួយឡើងវិញ

          នាថ្ងៃទី ៣ កក្កដា អាមេរិក និងប៉ាគីស្ថាន ទទួលបានការព្រមព្រៀង​មួយអំពី​ ការបើកផ្លូវផ្តល់ជំនួយឡើងវិញ របស់ NATO ទៅកាន់​អាហ្គហ្វា​នីស្ថាន​ ក្រោយរយះ
ពេល​ ៧ ខែ ដែល islamabad បិទទ្វាបណ្ដាខ្សែរ​ផ្លូវ​នេះ​ ដោយសារអាមេរិកវាយ​ប្រហារ​តាមជើងអាកាស ធ្វើអោយ​ទាហានប់ាគីស្ថាន​ចំនួន​ ២៤នាក់ត្រូវស្លាប់។ ក្នុងសេចក្ដី​ប្រកាសមួយ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ Hillary Clinton បានអោយដឹង​ថា៖ ក្នុងការ
ពិភាក្សា​តាមទូរស័ព្ទមួយ ​សមភាគីប៉ាគីស្ថាន Hina Rabbani បានជូនដំណឹងជាមួយ
លោកស្រីថា ​បណ្ដាផ្លូវផ្ដល់ជំនួយលើគោកទៅកាន់អាហ្គហ្វានីស្ថាន នឹងបានបើក​ដាក់អោយដំណើការឡើងវិញ។ លោកស្រី Hillary Clinton ក៏បានសូមទោស​អំពី​
ការវាយ​ប្រហារតាមជើងអាកាស នាខែវិច្ចិកា ឆ្នាំ ២០១១ និងបណ្ដា​ការខូច​ខាត​ដែលកងទ័ពប៉ាគីស្ថានត្រូវទទួលទ្រាំទ្រយ៉ាងធ្ងន់ធ្ងរ។ លោកស្រីក៏បានសន្យា​សហការយ៉ាងជិតស្និទជាមួយបាគីស្ថាន និងអាហ្គហ្វានីស្ថាន ដើម្បីទប់ស្កាត់
អំពើនេះ​កើតឡើងវិញ។

          នាថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី ប់ាគីស្ថាន Raja Pervez Ashraf អះអាង​ថា​ ការបិទទ្វាបណ្ដាខ្សែរផ្លូវផ្តល់ជំនួយនេះ បានធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនង 
រវាង​ប្រទេសនេះ ជាមួយអាមេរិក និងបណ្ដាប្រទេសជាសមាជិក NATO ផ្សេងៗ
ទៀត។ លោកបានចាត់ទុកថា ការបើកបណ្ដាផ្លូវផ្តល់ជំនួយនេះឡើងវិញ នឹង
ជួយស្ថិរភាព ​ស្ថានភាព នៅអាហ្គហ្វានីស្ថាន និង​ស្ថិរភាព​របស់តំបន់​ទ្វីបអាស៊ី​ខាងត្បូងនេះ ដែលក្នុងនោះមានប៉ាគីស្ថានផង៕


អាមេរិកនិងប៉ាគីស្ថានទទួលបានការព្រមព្រៀង​មួយអំពី ការបើកផ្លូវផ្តល់ជំនួយឡើងវិញ - ảnh 1
អាមេរិក និងប៉ាគីស្ថានទទួលបានការព្រមព្រៀងមួយអំពី ការបើកផ្លូវផ្តល់ជំនួយឡើងវិញ(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ