អាមេរិកនឹងបញ្ឈប់ផ្គួតផ្គង់ប្រភេទអាវុធសំខាន់សំរាប់អេហ្ស៊ីប
|
អាមេរិកនឹងបញ្ឈប់ផ្គួតផ្គង់ប្រភេទអាវុធសំខាន់សំរាប់អេហ្ស៊ីប (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ៩ តុលា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី
Jen Paski បានលើកច្បាស់ថា៖ វ៉ាស៊ីនតោនបានបញ្ឈប់ផ្តល់គ្រឿងសម្ភារៈយោធា
ដែលមានទ្រង់ទ្រាយធំ រួមជាមួយចំនួនប្រាក់ជំនួយជិត ២៦០ លាន ដុល្លាអាមេរិក
សំរាប់អេហ្ស៊ីប។ ប៉ុន្តែ លោកស្រី Paski បានឲ្យដឹងទៀតថា៖ សេចក្តីសម្រេចពោល
ខាងលើគ្រាន់តែជាបណ្ដោះអាសន្នដោយសារអេហ្ស៊ីបកំពុងឆ្ពោះទៅការបង្កើត “រដ្ឋាភិបាលពហុតំណាងមួយ” តាមរយៈការបោះឆ្នោត សេរីភាពនិងសមភាព។ តាមមជ្ឈដ្ឋានមន្ត្រីអាមេរិកថា៖ អាមេរិកនឹងបញ្ឈប់ ផ្គួតផ្គង់ប្រភេទអាវុធសំខាន់
សំរាប់អេហ្ស៊ីប ដូចជា យន្តហោះ Apache យន្តហោះចំបាំង F-16 ជាដើម។ ប៉ុន្តែ កញ្ចប់ជំនួយសំរាប់សុខាភិបាល អប់រំ ការប្រឆាំងនឹងភេវរកម្មនិងការធានា
សន្តិសុខព្រំដែននៅរក្សារ ផងដែរ៕