អាមេរិកនិងបណ្តាប្រទេសអឺរ៉ុបបានព្រមានកងទ័ពស៊ូដង់ មិនត្រូវតែងតាំងនាយករដ្ឋមន្ត្រីដោយខ្លួនឯងឡើយ
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនាពេលថ្មីៗនេះ នៅរដ្ឋធានី Khartoum ប្រទេសស៊ូដង់ និងទីក្រុងនៅជុំវិញនោះ មានបាតុកម្មជាច្រើនដើម្បីទាមទារឱ្យកងទ័ព ផ្លាស់ប្តូរទៅជារដ្ឋាភិបាលស៊ីវិលវិញ។
ប្រជាជនស៊ូដង់ចូលរួមការធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរទៅជារដ្ឋាភិបាលស៊ីវិល នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN) |
យោងតាមប្រភពព័ត៌មានសុខាភិបាលបានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ចំនួន ៥៧នាក់ បានស្លាប់បាត់បងជីវិតនៅក្នុងការធ្វើបាតុកម្មទាំងនេះ។ នៅកន្លែងជាច្រើន កងកម្លាំងសន្តិសុខស៊ូដង់បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស។ បាតុកម្មមួយទៀត ត្រូវបានរំពឹងថានឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៦ ខែមករាខាងមុខនេះ។
នៅចំពោះមុខស្ថានការណ៍តានតឹងនៅស៊ូដង់ សហរដ្ឋអាមេរិក អង់គ្លេស ន័រវែស និងសហភាពអឺរ៉ុប (EU) បានប្រកាសកាលពីថ្ងៃទី៤ ខែមករា ថា នឹងមិនគាំទ្រកងទ័ពស៊ូដង់ក្នុងការតែងតាំងនាយករដ្ឋមន្ត្រីនិងរដ្ឋាភិបាលថ្មីនោះទេ ប្រសិនបើមិនមានការចូលរួមយ៉ាងទូលំទូលាយពីភាគីពាក់ព័ន្ធ។ សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា ការតែងតាំងនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីថ្មីដោយឯកតោភាគី នឹង"ធ្វើឱ្យចុះខ្សោយលក្ខណៈគួរឱ្យទុកចិត្តនៃរបបនេះ និងមានហានិភ័យធ្វើឱ្យប្រទេសស៊ូដង់ធ្លាក់ចូលក្នុងជម្លោះ"។ សេចក្តីថ្លែងការណ៍ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលនិងរដ្ឋសភាមួយដែលអាចជឿទុកចិត្តបាន គឺជាកត្តាសំខាន់ក្នុងការស្តារឡើងវិញជំនួយផ្នែកសេដ្ឋកិច្ច៕