អាមេរិកនឹងបន្តប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង

(VOVWORLD) -នាថ្ងៃទី ២៩ឧសភា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បានឲ្យដឹងថា៖ អាមេរិក នឹងបន្តប្រឈមមុខជាមួយនឹងបញ្ហាដែលវ៉ាស៊ីនតោនចាត់ទុកថាជាការធ្វើយោធាភាវូបនីយកម្មរបស់ចិន ចំពោះប្រជុំកោះនៅតំបន់សមុទ្រខាងកើត។ 
អាមេរិកនឹងបន្តប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង - ảnh 1ទាហានអាមេរិកនៅលើនាវាផ្ទុក
យន្តហោះ Carl Vinsonទៅទស្សនកិច្ចនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន 

សេចក្ដីប្រកាសពោលខាងលើរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ដោយមិនអើពើនឹងការថ្កោលទោសរបស់ចិនចំពោះប្រតិបត្តិការរបស់កងទ័ពជើងទឹកអាមេរិករនៅក្នុងតំបន់កាលពីសប្ដាហ៍កន្លងទៅ។

មុននេះ នាវាចម្បាំងពីរគ្រឿងនៃកងទ័ពជើងទឹករបានចូលក្នុងប្រជុំកោះមួយចំនួននៅសមុទ្រខាងកើតក្នុងយុទ្ធនាការ "សេរីភាពនាវាចរណ៍"។ នេះគឺជាការខិតខំប្រឹងប្រែងថ្មីៗបំផុតរបស់អាមេរិកដើម្បីប្រឆាំងជំទាស់នឹងការដាក់កំហិតចំពោះសេរីភាពក្នុងការធ្វើដំណើររបស់ចិននៅក្នុងតំបន់ដែលមានអត្ថន័យយុទ្ធសាស្ត្រនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ