អាមេរិកនឹងប្រកាសផែនការសន្តិភាពនៅមជ្ឈឹមបូព៌ាក្នុងសប្ដាហ៍ខាងមុខ

(VOVWORLD) - ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន ប្រមុខរដ្ឋអាមេរិកបានអះអាង ថា ជនប៉ាឡេស្ទីនអាចមានប្រតិកម្មអសកម្មចំពោះផែនការរបស់លោក ប៉ុន្តែ នោះគឺផែនការមានប្រយោជន៍សម្រាប់ពួកគេ។ 
អាមេរិកនឹងប្រកាសផែនការសន្តិភាពនៅមជ្ឈឹមបូព៌ាក្នុងសប្ដាហ៍ខាងមុខ - ảnh 1 ប្រធានា ធិបតីអាមេរិកលោក Donald Trump គ្រោងនឹងប្រកាសផែនការសន្តិភាពនៅមជ្ឈឹមបូព៌ានាពេលខាងមុខ (រូបថត៖ Reuters)

នាថ្ងៃទី២៣ខែមករា ប្រធានា ធិបតីអាមេរិកលោក Donald Trump បាន អោយដឹងថា នឹងប្រកាសផែនការសន្តិភាពដែលត្រូវបានទន្ទឹងរង់ចាំតាំងពី យូរមក សម្រាប់មជ្ឈឹមបូព៌ា មុននឹងដំណើរទស្សនកិច្ចនៅអាមេរិករបស់ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ក្នុងសប្ដាហ៍ខាង មុខនេះ។

        ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន ប្រមុខរដ្ឋអាមេរិកបានអះអាង ថា ជនប៉ាឡេស្ទីនអាចមានប្រតិកម្មអសកម្មចំពោះផែនការរបស់លោក ប៉ុន្តែ នោះគឺផែនការមានប្រយោជន៍សម្រាប់ពួកគេ។ លោកប្រធានាធិបតី Donald Trump គ្រោងនឹងទទួលជួបលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នៅសេត វិមាននាថ្ងៃទី២៨ខែមករាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ