អាមេរិកនឹងមានសកម្មភាពម្ចាស់ការនិងតឹងរឹងចំពោះការប្រើប្រាស់អំពើហឹង្សានៅសមុទ្រខាងកើត


អាមេរិកនឹងមានសកម្មភាពម្ចាស់ការនិងតឹងរឹងចំពោះការប្រើប្រាស់អំពើហឹង្សានៅសមុទ្រខាងកើត - ảnh 1
ប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក លោក Robert Menendez (Image: VNA)

(VOVworld) – បន្ទាប់ពីព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តដែលថ្កោល ទោសទង្វើបង្ករឿងហេតុនិងអំពើហឹង្សារបស់ចិននៅសមុទ្រខាងកើតនិងសមុទ្រ
Hoa Tung បណ្ដាសមាជិកសភាដែលគាំទ្រសេចក្តីសម្រេចចិត្តនេះបានចេញសេចក្តី
ថ្លែងការ ខ្លាំងក្លាដោយអះអាងនូវកិច្ចសន្យារបស់អាមេរិកចំពោះសន្តិសុខស្ថិរភាព
និងភាពសម្បូររុងរឿងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សេចក្តីប្រកាសសារព័ត៌មាននៃ
គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកបានដក់ស្រងពាក្យសំដីរបស់
ប្រធានគណៈកម្មាធិការនេះ លោក  Robert Menendez បានឲ្យដឹងថា៖ ក្នុងឋានៈ
ជាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក មួយ អាមេរិកមានផលប្រយោជន៍ជាតិយ៉ាងច្បាស់
លាស់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ ក៏ដូចជាមានផលប្រយោជន៍មិនអាចប្រកែក
បានចំពោះសន្តិសុខនៃបណ្ដាសម្ព័ន្ធមិត្ត និងដៃគូរក្នុងតំបន់ ពាណិជ្ជកម្មសេរី ការគោរពច្បាប់អន្តរជាតិនិងការដោះស្រាយ​ជំលោះដោយសន្តិវិធី។ សេចក្តី
សម្រេចចិត្តនៃព្រឹទ្ធសភាអាមេរិកស្តីអំពីបញ្ហាលើសមុទ្រ ខាងកើតនិងសមុទ្រ
Hoa Tung បានអះអាងជាថ្មីម្តងទៀតនូវគោលការណ៍ណែនាំដ៏សែនសំខាន់
ក្នុងការបង្ហាញបណ្ដាតំលៃនិងគោលដៅក្នុងគោលនយោបាយកិច្ចការបរទេស
របស់អាមេរិក។

អនុប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហានៅអាស៊ី-ប៉ាស៊ីហ្វិក
ចំណុះព្រឹទ្ធ សភាអាមេរិក លោក Ben Cardin បានអះអាងថា៖ អាមេរិកនឹង
មានសកម្មភាពដើម្បីធានាការទាក់ទងផ្ទាល់ចំពោះប្រភពធនធានរួមនៅ
សមុទ្រក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយនាំចេញគោលជំហរម្ចាស់ការនិង
តឹងរឹងចំពោះអំពើដាក់សម្ពាធន៍ គំរាមកំហែង ឬ ការប្រើប្រាស់អំពើហឹង្សា
ណាមួយ។

រីឯខ្លួនវិញ ព្រឹទ្ធសមាជិក John McCain បានប្រកាសថា៖ ដោយមានសេចក្តី សម្រេចចិត្តស្តីអំពីសមុទ្រខាងកើតនិងសមុទ្រ Hoa Tung  ព្រឹទ្ធសភាអាមេរិក
បានអះអាងនូវកិច្ចសន្យាយូរអង្វែងរបស់ខ្លួនចំពោះបណ្ដាគោលការជាស្នូល
លើសេរីភាពនាវាចរណ៍និងច្បាប់សមុទ្រផ្សេងៗទៀត។ ព្រឹទ្ធសភានិងប្រជាជន
អាមេរិកជានិច្ចកាលរួមដំណើរជាមួយបណ្ដាប្រទេសសម្ព័ន្ធមិត្តនិងដៃគូក្នុង
តំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការខំប្រឹងប្រែងដោះស្រាយជំលោះអធិបតេយ្យភាព
លើសមុទ្រដោយសន្តិវិធី។ អាមេរិកនឹងបន្ត ថ្កោលទោសទង្វើដោយ​ឯកតោភាគី
របស់ចិនសំដៅផ្លាស់ប្តូរស្ថានភាពជាក់ស្តែង ដោយអំពើហឹង្សានិងការបង្វឹកបង្វំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ