អាមេរិកនិងរឹងបណ្ដឹងបែបបទត្រួតពិនិត្យសំណុំឯកសាររបស់ជនភៀសខ្លួនទៅកាន់ប្រទេសនេះ

អាមេរិកនិងរឹងបណ្ដឹងបែបបទត្រួតពិនិត្យសំណុំឯកសាររបស់ជនភៀសខ្លួនទៅកាន់ប្រទេសនេះ - ảnh 1
ទេសាភិបាលនៃរដ្ឋជាង៣០របស់អាមេរិកក៏បានជំរុញសេតវិមានត្រួតពិនិត្យយ៉ាងហ្មត់ចត់កម្មវិធីនេះ តាមនោះទប់ស្កាត់ភេរវករចូលក្នុងដែនដីអាមេរិកតាមរបៀបជាជនភៀសខ្លួន។ (រូបថត៖AFP)

(VOVworld) - ក្នុងសេចក្ដីប្រកាសន៍មួយនាថ្ងៃទី១៨ វិច្ឆិកា នៅទីក្រុងម៉ានីលរបស់
ហ្វីលីពីន នៅពេលអញ្ជើញចូលរួមសន្និសីទកំពូលវេទិការសហប្រតិបតិ្តការសេដ្ឋ
កិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) ប្រធានាធិបតីអាមេរិកលោក Obama បានរិះគន់
រាល់សកម្មភាពនៃគណៈបក្សសាធារណៈសំដៅទប់ស្កាត់កម្មវិធីទទួលជនភៀស
ខ្លួនស៊ីរីរបស់សេតវិមានក្រោយពីកើតមានឡើងការវាយប្រហារភេរវកម្មនៅទីក្រុង
ប៉ារីសនាថ្ងៃទី១៣ វិច្ឆិកា។
សេចក្ដីប្រកាសពោលខាងលើរបស់លោក Obama ត្រូវបាននាំចេញក្រោយពីពេល
ប្រធានសភាជាន់ទាបថ្មីរបស់អាមេរិកលោក Paul Ryan បានអំពាវនាវ បញ្ឈប់ការ
អនុវត្តន៍កម្មវិធីទទួលជនភៀសខ្លួនស៊ីរីដែលបានបំផុសឡើងដោយលោកប្រធានា
ធិបតីអាមេរិក។ដោយមានទស្សនៈដូចគ្នាជាមួយលោក Ryan ទេសាភិបាលនៃរដ្ឋ
ជាង៣០របស់អាមេរិកក៏បានជំរុញសេតវិមានត្រួតពិនិត្យយ៉ាងហ្មត់ចត់កម្មវិធីនេះ
តាមនោះទប់ស្កាត់ភេរវករចូលក្នុងដែនដីអាមេរិកតាមរបៀបជាជនភៀសខ្លួន។
បន្ទាប់ពីប្រតិកម្មរបស់ទេសាភិបាលទាំងនេះ នាយកស្ថាប័នស៊ើបការណ៍សម្ងាត់
អាមេរិក (CIA) លោក John Brennan បានប្រកាសថា នឹងរឹតបណ្ដឹងថែមទៀត
បែបបទត្រួតពិនិត្យសំណុំឯកសាររបស់ជនភៀសខ្លួនទៅកាន់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ