អាមេរិកនិងរុស្ស៊ីឆ្ពោះទៅជំនួបកំពូលទ្វេភាគី

(VOVWORLD) - នាថ្ងៃទី ៣ កក្កដា ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការប រទេសអាមេរិក លោក Mike Pompeo និងសមភាគីរុស្ស៊ី លោក Sergei Lavrov នាថ្ងៃដដែលបានមានការចរចាតាមទូរស័ព្ទអំពីការងារត្រៀមរៀប ចំសំរាប់ជំនួបកំពូលខាងមុខរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
អាមេរិកនិងរុស្ស៊ីឆ្ពោះទៅជំនួបកំពូលទ្វេភាគី - ảnh 1 អាមេរិកនិងរុស្ស៊ីឆ្ពោះទៅជំនួបកំពូលទ្វេភាគី

នាថ្ងៃទី ៣ កក្កដា ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការប រទេសអាមេរិក លោក Mike Pompeo និងសមភាគីរុស្ស៊ី លោក Sergei Lavrov នាថ្ងៃដដែលបានមានការចរចាតាមទូរស័ព្ទអំពីការងារត្រៀមរៀប ចំសំរាប់ជំនួបកំពូលខាងមុខរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ភាគីទាំងពីរក៏បានពិភាក្សាអំពី បញ្ហានៅស៊ីរី ស្ថិរភាពយុទ្ធសាស្ត្រនិងសភាពការណ៍នៅលើឧបទ្វីបកូរ៉េដែរ។ ជំនួបកំពូល នឹងប្រារព្ធឡើងនៅរដ្ឋធានី Helsinki (ហ្វាំងឡង) នាថ្ងៃទី ១៦ កក្កដា ខាងមុខ។ ឆ្លើយសម្ភាសកាណាល់ទូរទស្សន៍ RT នាថ្ងៃទី ៣ កក្កដា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិកលោក Anatoly Antonov បានបញ្ជាក់ថា៖ ជំនួបកំពូលខាងមុខរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump នឹងទទួលបានការបោះ ជំហានក្នុងទំនាក់ទំនងទ្វេភាគីក៏ដូចជាការសាកល្បងជាសកលផងដែរ។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ