អាមេរិកនិងរុស្ស៊ីមិនទទួលបានកិច្ចព្រមព្រៀងស្តីពីបញ្ហានៅស៊ីរីទេ
|
អាមេរិកនិងរុស្ស៊ីមិនទទួលបានកិច្ចព្រមព្រៀងស្តីពីបញ្ហានៅស៊ីរីទេ (VNA) |
(VOVworld) - មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា
នាថ្ងៃទី ៥ កញ្ញា រដ្ឋមន្ត្រីការបរទេសប្រទេសនេះ លោក John Kerry និងសមភាគី
រុស្ស៊ី លោក Sergei Lavrov មិនទទួលបានកិច្ចព្រមព្រៀងណាមួយឡើយដើម្បីបន្ធូ
ស្រាលភាពតានតឹងនៅស៊ីរី។ មន្រ្តីរូបនេះបានលើកច្បាស់ថា៖ នៅមានការខ្វែង
គំនិតនៅសេសសល់រវាងភាគីទាំងពីរ។ ទន្ទឹមនឹងនោះ វង់ចរចារថ្មីរវាងអ្នកការ
ទូតទាំងពីររូបនេះបានប្រព្រឹត្តទៅនៅខាងក្រៅសន្និសីទកំពូលបណ្ដាខឿន
សេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភពលោកនៅទីកុ្រង
Hangzhou របស់ចិន បានបិទបញ្ចប់ គ្មានលទ្ធផលណាមួយឡើយ។ តាមគំរោង
ប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគីរុស្ស៊ី លោក
Vladimir Putin បានជួបចរចារជាមួយគ្នា នារសៀលថ្ងៃទី ៥ កញ្ញា នៅខាង
ក្រៅសន្និសីទកំពូល G-20 ប៉ុន្តែ មិនច្បាស់លាស់ថា៖ ថ្នាក់ដឹកនាំទាំងពីររូបអាច
ទទួល បានកិច្ចព្រមព្រៀងអំពីបញ្ហានៅស៊ីរីដែរឬទេ៕