អាមេរិកនិងរុស្ស៊ីរួមគ្នានាំចេញសេចក្ដីសំរេចចិត្តទប់ទល់នឹង IS

អាមេរិកនិងរុស្ស៊ីរួមគ្នានាំចេញសេចក្ដីសំរេចចិត្តទប់ទល់នឹង IS - ảnh 1
អគារមួយត្រូវបំបែកបំបាក់ក្នុងការវាយប្រហារតាមជើងអាកាសតម្រងទៅលើពួក IS នៅទីក្រុង Fallujah នាថ្ងៃទី៩ ធ្នូ កន្លងទៅ (រូបថត៖xinhua/TTXVN)

(VOVworld) - ក្នុងកាយវិការមួយបង្ហាញពីការត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ
ទប់ទល់នឹងអង្គការភេរវកម្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) អាមេរិកនិងរុស្ស៊ីនឹងសហ
ការជាមួយគ្នាជំរុញក្រុមប្រឹក្សាសន្តិសុខអ.ស.ប អនុម័តលើសេចក្ដីសំរេចចិត្តដែល
អំពាវនាវឲ្យមានការអនុវត្តន៍វិធាន ការដ៏រឹងមាំដើម្បីកំទិចប្រភពផ្គត់ផ្គង់ហិរញ្ញវត្ថុ
របស់ IS ក៏ដូចជាអង្គការភេរវកម្មផ្សេងៗទៀតផង។កិច្ចសហការកម្រនេះរវាងអាមេ
រិកនិងរុស្ស៊ីប្រព្រឹត្តទៅនៅសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី១៧
ធ្នូ មួយថ្ងៃមុននឹងកិច្ចប្រជុំរបស់ក្រុមជួយឧបត្ថម្ភស៊ីរីរួមមានសមាជិកចំ នួន១៧នៅ
ទីក្រុងញូវយ៉ក។សេចក្ដីសំរេចចិត្តនេះរបស់អាមេរិកនិងរុស្ស៊ី សង្កត់ ធ្ងន់ទៅលើការ
អនុវត្តន៍វិធានការដាក់ទ័ណ្ឌកម្មដូចជាបង្កកទ្រព្យសម្បត្តិ ហាម ឃាត់ការធ្វើដំណើរ
និងហ៊ុំព័ន្ធសព្វាវុធ។សេចក្ដីសំរេចចិត្តនេះបានសំណូមពរឲ្យ ប្រទេសជាសមាជិក
អ.ស.បទាំងអស់ត្រូវអនុវត្តន៍វិធានការដ៏ខ្លាំងក្លាសំដៅ កំទេចប្រភពផ្គត់ផ្គង់ហិរញ្ញ
វត្ថុរបស់ IS ក្នុងនោះមានការជួញដូររត់ពន្ធប្រេង ព្រម ទាំងទប់ស្កាត់រលកអាវុធក៏
ដូចជារលកមនុស្សចូលរួម IS នៅតំបន់ធ្វើសកម្មភាពមួយ ចំនួនរបស់អង្គការនេះ
ដូចជាស៊ីរី អ៊ីរ៉ាក់ យេម៉ែននិងលីប៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ