អាមេរិកនិងសម្ព័ន្ធមិត្ត NATO ធ្វើសមយុទ្ធជើងអាកាសដោយទ្រង់ទ្រាយធំ

អាមេរិកនិងសម្ព័ន្ធមិត្ត NATO ធ្វើសមយុទ្ធជើងអាកាសដោយទ្រង់ទ្រាយធំ - ảnh 1
អាមេរិកនិងសម្ព័ន្ធមិត្ត NATO ធ្វើសមយុទ្ធជើងអាកាសដោយទ្រង់ទ្រាយធំ (Image: VNA)


(VOVworld) – អាមេរិកនិងសម្ព័ន្ធមិត្តចំនួន ១០ ក្នុងអង្គការសន្ធិសញ្ញាអាត្លង់
 ទិកខាងជើង (NATO) កំពុងធ្វើសមយុទ្ធជើងអាកាសដោយទ្រង់ទ្រាយធំបំ
ផុតនៅ អឺរ៉ុបក្នុងកាលៈទេសៈទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិចមាន
ភាពតានតឹង ដែលទាក់ទិនដល់ជំលោះនៅភាគខាងកើតអ៊ុយក្រែន។ មាន
ទាហានចំនួន ៥ ពាន់ នាក់មកពីប្រទេសសម្ព័ន្ធមិត្តចំនួន ១១ ប្រទេសចូល
រួមការធ្វើសមយុទ្ធលើកនេះ។ ជាពិសេស នាថ្ងៃទី ២៦ សីហា ខាងមុខ ការ
ធ្វើសមយុទ្ធលោតឆ័ត្រយោងដោយមានការចូលរួមរបស់យន្តហោះចំបាំង
និងទាហានចំនួនមួយពាន់នាក់នឹងត្រូវបានរៀបចំឡើងនៅមូល ដ្ឋានសឹក
 Hohenfels របស់អាល្លឺម៉ង់។ នាថ្ងៃដ៏ដែល ការធ្វើសមយុទ្ធដូច្នេះនឹងប្រព្រឹត្ត
ទៅនៅមូលដ្ឋានសឹក Novo ចំណុះបុលហ្គារី។ ភាគីអាមេរិកបានប្រកាស
 ថា៖ គោលដៅនៃការធ្វើសម្មយុទ្ធលើកនេះគឺសំដៅជួយឧបត្ថម្ភបណ្ដា
កំលាំងប្រតិកម្មឆាប់រហ័សក្នុង NATO ហើយសម្តែងនូវសមត្ថភាពនៃ
សម្ព័ន្ធភាពក្នុងការដាក់ពង្រាយសកម្មភាពសំដៅរក្សារអឺរ៉ុបរឹងមាំនិង
សុវត្ថិភាពមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ