|
រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Chuck Hagel និងប្រធានា
ធិបតីហ្វីលីពីន លោក Benigno Aquino(រូបថតៈ AFP) |
(VOVworld)-នាថ្ងៃទី៣០សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Chuck Hagel ដែលកំពុងពំពេញទស្សនកិច្ចនៅហ្វីលីពិន បានមានកិច្ចពិភាគ្សាជាមួយ ប្រធា
នាធិបតីប្រទេសជាម្ចាស់ផ្ទះ លោក Benigno Aquino អំពីបង្កើនវត្តមានរបស់កង
ទ័ពអាមេរិកនៅហ្វីលីពិន។ ថ្លែងមតិក្រៅសន្និសីទកាសែត បន្ទាប់ពី ជំនួបជាមួយ
ប្រធានាធិបតី Aquino លោក Hagel ឲ្យដឹងថា អាមេរិកមិនស្វែង រករបៀប
បង្កើតមូលដ្ឋានប្រចាំនៅហ្វីលីពិន។ លោក Hagel ក៏ឲ្យដឹងថា វ៉ាស៊ីនតោន
មានគោលបំណងបង្កើនវត្តមានផ្លាស់វែនរបស់កងទ័ពអាមេរិក នៅហ្វីលីពិន ដូចជាបានអនុវត្តនៅសឹង្ហបុរីនិងអូស្តាលីឡើយ។ តាមរដ្ឋមន្រ្តី Hagel ថា អាមេរិក
កំពុងជម្រុញកិច្ចព្រមព្រៀង១ តាមនោះនឹងបង្កើនកិច្ច សហប្រតិបត្តិការរវាងប្រ
ទេសទាំងពីរផងដែរ៕