អាមេរិកនិងអង់គ្លេសបង្កើនពាណិជ្ជកម្មទ្វេភាគីបន្ទាប់ពី Brexit


អាមេរិកនិងអង់គ្លេសបង្កើនពាណិជ្ជកម្មទ្វេភាគីបន្ទាប់ពី Brexit  - ảnh 1
អាមេរិកនិងអង់គ្លេសបង្កើនពាណិជ្ជកម្មទ្វេភាគីបន្ទាប់ពី Brexit (Image: VNA)

(VOVworld) – នាថ្ងៃទី ១៤ កក្កដា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក
Barack Obama បានមានការផ្លាស់ប្តូរជាមួយរដ្ឋាភិបាលអង់គ្លេសអំពីលទ្ធភាពបន្ត
អនុវត្តបណ្ដាកិច្ច ព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីក្រោយពីក្រុងឡុង
ចាកចេញពីសហភាពអឺរ៉ុប (EU)។ ថ្លែងមតិនៅព្រឹត្តិការណ៍មួយ ទីប្រឹក្សារពាណិជ្ជកម្ម
អាមេរិកប្រចាំនៅ  EU លោក Michael Froman បានឲ្យដឹងថា៖ នាដើមសប្តាហ៍នេះ
 លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រី អាជីវកម្មនិងពាណិជ្ជកម្មរបស់អង់គ្លេស លោក
 Sajid David និងលោក Mark Price។ ប៉ុន្តែ លោក Froman មិនម៉ែនមានឱកាស​
ផ្លាស់ប្តូរមតិជាមួយសមភាគីថ្មីក្នុងរដ្ឋអំណាចរបស់ នាយករដ្ឋមន្ត្រីអង់គ្លេស
លោកស្រី Therasa May នៅឡើយ។ នៅមានរូបសណ្ឋានសហប្រតិ បត្តិការជាច្រើន
ដែលអង់គ្លេសនិងអាមេរិកអាចក្តាប់ជាប់ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីឆ្លងអត្លង់ទិក (TTIP) ឬ កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហា
សមុទ្របាស៊ីហ្វិក (TPP)។ ប៉ុន្តែ លោក Froman បានចាត់ទុកថា៖ ការទាក់ទង
ជាមួយបណ្ដាកិច្ចព្រមព្រៀងពផលខាងលើនាពេលខាងមុខជាមួយក្រុងឡុង
ផ្អែកទៅលើទំនាក់ទំនងរវាងប្រទេសនេះជាមួយ EU ។ មុនពេល អង់គ្លេសបំភ្លឺ
យ៉ាងច្បាស់លាស់តួនាទីឯករាជ្យរបស់ខ្លួនចំពោះបញ្ហាគយនិងរដ្ឋការឬការកំណត់
របស់ EU នៅមានការលំបាកចំពោះប្រទេសនានាដំណើរការចរចារអំពីពាណិជ្ជកម្ម
ជាមួយក្រុងឡុង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ