អាមេរិកនិងអង់គ្លេសប្រកាសដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី
(VOVWORLD) - តាមនោះ អាមេរិកបានអនុវត្តន៍វិធានការ “ហ៊ុំព័ទ្ធយ៉ាងពេញលេញ” លើអង្គការ ហិរញ្ញវត្ថុសាធារណៈ និងឯកជនធំបំផុតរបស់រុស្ស៊ី រួមទាំងធនាគារ Sberbank និង Alfa Bank ហើយបានប្រកាស ហាមឃាត់រាល់ការវិនិយោគថ្មីទាំងអស់របស់អាមេរិកទៅក្នុង រុស្ស៊ី។
ប្រធានាធិបតីអាមេរិកលោក Joe Biden ថ្លែងមតិអំពីស្ថានភាពតានតឹងនៅតំបន់ភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN) |
សេតវិមានកាលពីថ្ងៃទី៦ ខែមេសា បានប្រកាសពីការដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើធនាគាររដ្ឋនិងឯកជនធំៗនៅរុស្ស៊ី រួមជាមួយបុគ្គលមួយចំនួនក្នុង ប្រទេសនេះ សំដៅបង្កើនសម្ពាធសេដ្ឋកិច្ចលើក្រុងម៉ូស្គូ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធា ពិសេសនៅអ៊ុយក្រែន។
តាមនោះ អាមេរិកបានអនុវត្តន៍វិធានការ “ហ៊ុំព័ទ្ធយ៉ាងពេញលេញ” លើអង្គការ ហិរញ្ញវត្ថុសាធារណៈ និងឯកជនធំបំផុតរបស់រុស្ស៊ី រួមទាំងធនាគារ Sberbank និង Alfa Bank ហើយបានប្រកាសហាមឃាត់រាល់ការវិនិយោគថ្មីទាំងអស់របស់អាមេរិកទៅក្នុង រុស្ស៊ី។ បទដាក់ទណ្ឌកម្មថ្មីនេះក៏សំដៅលើសមាជិកគ្រួសាររបស់ប្រធានាធិបតីលោក Valdimir Putin រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov សមាជិកក្រុមប្រឹក្សាសន្តិសុខ រុស្ស៊ី រួមទាំងអតីតប្រធានាធិបតី និងអតីតនាយករដ្ឋមន្ត្រីលោក Dmitry Medvedev និង នាយករដ្ឋមន្ត្រីលោក Mikhail Mishustin ក៏រងផលប៉ះពាល់ដោយបទដាក់ទណ្ឌកម្មថ្មីពី អាមេរិកផងដែរ។ សេចក្តីប្រកាសរបស់សេតវិមានក៏បានឲ្យដឹងថា អាមេរិកនឹងប្រកាស ដាក់ទណ្ឌកម្មបន្ថែមទៀតលើក្រុមហ៊ុនរដ្ឋធំៗមួយចំនួនរបស់រុស្ស៊ីនៅថ្ងៃទី ៧ ខែមេសា ដើម្បី រារាំងដល់ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការផ្ទេរប្រាក់តាមរយៈប្រព័ន្ធហិរញ្ញវត្ថុសកល។
ប្រហាក់ប្រហែលនេះដែរ អង់គ្លេសក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្សី ដោយសំដៅលើធនាគាររុស្ស៊ីចំនួនពីរ ហើយឆ្ពោះទៅលុបបំបាត់ការនាំចូលប្រេង និងធ្យូងថ្មពីរុស្ស៊ីនៅចុងឆ្នាំ ២០២២ ផងដែរ៕