អាមេរិកនិងអាប់ហ្គានីស្ថានបានឯកភាពអំពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី

អាមេរិកនិងអាប់ហ្គានីស្ថានបានឯកភាពអំពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី - ảnh 1
អាមេរិកនិងអាប់ហ្គានីស្ថានបានឯកភាពអំពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី (Guadian)

        Vovworld-អាមេរិកនិងអាប់ហ្គានីស្ថានបានឯកភាពអំពីខ្លឹមសារកិច្ចព្រម​ព្រៀង​
សន្តិសុខទ្វេភាគី។ តាមនោះ ភាគីទាំងពីរបានឯកភាពបានខ្លឹមសារចុង​ក្រោយ​​នៃ
កិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី (BSA) ដែលទាក់ទិនដល់វត្តមានរបស់​ទាហាន
អាមេរិកនៅប្រទេសនេះក្រោយឆ្នាំ២០១៤។ ក្នុងកិច្ចព្រមព្រៀងនេះ ភាគី​អាមេរិក
បានស្នើរទាហានអាមេរិកប្រមាណ១ម៉ឺនដល់១ម៉ឺន៣ពាន់នឹងស្នាក់នៅ​អាប់ហ្គានីស្ថាន
ក្រោយឆ្នាំ២០១៤ ត្រូវទទួលបានអភ័យឯកសិទ្ធិនៅប្រទេសនេះ។​ប្រសិន​បើ​កិច្ច
ព្រមព្រៀងបានចុះហត្ថលេខានោះ ក្រោយឆ្នាំ២០១៤ កងទ័ពអាមេរិកនឹង​មាន​សិទ្ធិ​ប្រើប្រាស់មូលដ្ឋានសឹកកងទ័ពជើងអាកាស Bagram នៅភាគខាងជើង​រដ្ឋធានី Kabul និងបានប្រើប្រាស់មូលដ្ឋានសឹកចំនួន៨ទៀតលើដែនដី​អាប់ហ្គានីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ