អាមេរិកនិងអ៊ីរ៉ង់ខំប្រឹងប្រែងជំរុញការចរចារស្តីអំពីបញ្ហានុយក្លេអ៊ែរ


អាមេរិកនិងអ៊ីរ៉ង់ខំប្រឹងប្រែងជំរុញការចរចារស្តីអំពីបញ្ហានុយក្លេអ៊ែរ - ảnh 1
អាមេរិកនិងអ៊ីរ៉ង់ខំប្រឹងប្រែងជំរុញការចរចារស្តីអំពីបញ្ហានុយក្លេអ៊ែរ (Image: VNA)

(VOVworld) – អាមេរិកនិងអ៊ីរ៉ង់នឹងស្វែងរកវិធានការបង្កើតគ្រឹស្ថានសំរាប់ដំណើការ ចរចារដ៏ស្មុគស្មាញស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran សំដៅទទួលបានការបោះ
ជំហានជានបន្ត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ១២ មករា នៅ
ឥណ្ឌា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានឲ្យដឹងថា៖ ក្នុងជំនួបជាមួយ
សមភាគីអ៊ីរ៉ង់ លោក Mohammad Javad Zarif នាថ្ងៃទី ១៤ មករា ខាងមុខនេះ នៅ
ទីក្រុង Geneva ស្វីស ភាគីទាំង ២ នឹងពិភាក្សាវាយតំលៃស្តីអំពីស្ថានភាពបច្ចុប្បន្ននិង ដាក់ចេញទិសដៅសំរាប់ជំនួបចរចារជាបន្តរវាងអ៊ីរ៉ង់និងក្រុម P5+1។ ក្នុងពេលនោះ
នាថ្ងៃដដែល ពីរដ្ឋាធានី Tehran រដ្ឋមន្ត្រី  Zarif បានអំពាវនាវឲ្យរុស្ស៊ីដើតួនាទីសកម្ម ថែមទៀតក្នុងការជំរុញបណ្ដារការចរចារសំដៅឆ្ពោះទៅកិច្ចព្រមព្រៀងលើគ្រប់វិស័យ ស្តីអំពីកម្មវិធីនុយក្លេអ៊ែរនៃប្រទេសនេះ។ វិឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី
លោក Sergei Ryabkov ប្រធានក្រុមចរចាររបស់រុស្ស៊ីក្នុងការចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 ដែលកំពុងមានដំណើទស្សនកិច្ចនៅអ៊ីរ៉ង់បានឲ្យដឹងថា៖ ទំនាក់ទំងល្អប្រសើរវាង
Tehran និងម៉ូស្គូអាចរួមចំណែកដោះស្រាយបញ្ហានេះយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ