អាមេរិកនិងអ៊ីរ៉ង់គ្មានសុទិដ្ឋិនិយមអំពីកិច្ចចរចានៅVienna

អាមេរិកនិងអ៊ីរ៉ង់គ្មានសុទិដ្ឋិនិយមអំពីកិច្ចចរចានៅVienna - ảnh 1
អាវុធរបស់អ៊ីរ៉ង់ (រូបថតៈ Guardian)


(VOVworld)-នាថ្ងៃទី១៧កុម្ភៈ ១ថ្ងៃមុននឹងពេលដែលអ៊ីរ៉ង់និងក្រុម P5+1 (រួមមានអង់
គ្លេស បារាំង អាមេរិក រុស្ស៊ី ចិននិងអាល្លឺម៉ង់) ចាប់ផ្តើមកិច្ចចរចារ លើកដំបូងនៅViena
( អូស្ទ្រីស )ជាផ្លូវការនោះ មន្រ្តីជាន់ខ្ពស់នៃរដ្ឋអំណាចអាមេរិកទទួល ស្គាល់ថា ដំណើ
ការស្វែងរកកិច្ចព្រមព្រៀងយូរអង្វែង១សំដៅដាក់កំហិតចំពោះ កម្មវិធីនុយក្លេអ៊ែររបស់
អ៊ីរ៉ង់គឺមិនងាយស្រួលឡើយ។  ថ្លែងមតិជាមួយមជ្ឈដ្ឋាន អ្នកសារព័ត៌មាននៅViena  មន្រ្តីសេតវិមាន១រូប ក៏បានទទួលស្គាល់ដែរថា កិច្ចចរចារ លើកនេះរវាងក្រុម P5+1
ជាមួយអ៊ីរ៉ង់ ជាការចាប់ផ្តើមឲ្យដំណើការ“ស្មុគស្មាញ យូរអង្វែងដែលពោពេញ
ដោយការលំបាកហើយមិនងាយសម្រេចបានជោគជ័យឡើយ”។

          ក្នុងពេលនោះ ថ្នាក់ដឹកនំារបស់អ៊ីរ៉ង់ក៏មិនសម្តែងសុទិដ្ឋិនិយមអំពីដំណើការ
នេះ។ មេដឹកនាំស្មារតីសម្តេចព្រះសង្ឃរាជAli Khamenei បានព្យាករណ៍ថា រាល់កិច្ច
ចរចារ ជាមួយបណ្តាប្រទេសមហាអំណាចស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់តេហ៉េរ៉ង់ នឹងមិនទៅដល់ទិសដៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ