អាមេរិកនិងអ៊ីរ៉ង់បង្កើនទំនាក់ទំនងសម្ព័ន្ធមិត្ត

(VOVWORLD) - នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកបានចុះចតនៅកំពង់ផែ Ashdod  ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។នេះគឺជាដំណើរទស្សនកិច្ចលើកដំបូង ក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងមកដែលភាគីទាំងពីរបានកោតសរសើរថាជា សញ្ញាមួយឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ។
អាមេរិកនិងអ៊ីរ៉ង់បង្កើនទំនាក់ទំនងសម្ព័ន្ធមិត្ត - ảnh 1 នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu

កងទ័ពជើងទឹកបរទេសតែងតែជ្រើសរើសយកកំពង់ផែ Haifa នៅភាគខាង ជើងប្រទេសអ៊ីស្រាអែលជាកន្លែងចុះចតល្អមួយដោយបានចាត់ទុកថាការដែល នាវា USS Ross របស់អាមេរិក មកចតនៅកំពង់ផែ Ashdod  បានបញ្ជាក់ពី លទ្ធភាពរបស់ទីក្រុងវ៉ាស៊ីនតោនកំពុងយកចិត្តទុកដាក់លើការពង្រីកទីតាំងចុះ ចតសំរាប់ក្រុមកងនាវាចម្បាំងលេខ៦ នៅតំបន់មេឌីទែរ៉ាណេ ។

ថ្លែងមតិនៅលើនាវា USS Ross អមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានអះអាងថាដំណើរ ទស្សនកិច្ចរបស់នាវាចម្បាំង USS Ross មានអត្ថន័យដ៏ធំធេងនិងជានិមិត្តរូប តំណាងឲ្យទំនាក់ទំនងសម្ព័ន្ធមិត្តយ៉ាងជ្រាលជ្រៅរវាង អ៊ីស្រាអែលនិងអាមេរិក។ ក្នុងពេលនោះអ្នកនាំពាក្យក្រុមកងនាវាចម្បាំងលេខ៦ របស់អាមេរិក លោក Kyle Raines  បានឲ្យដឹងថាដំណើរទស្សនកិច្ចមកកាន់កំពង់ផែ Ashdod របស់ នាវាចម្បាំង USS Ross មានគោលបំណងចង់ឲ្យ "ពង្រឹងទំនាក់ទំនងភាពជាដៃគូ ដ៏រឹងមាំនិងយូរអង្វែង" រវាងអាមេរិកនិង អ៊ីស្រាអែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ