អាមេរិកនិងអ៊ឺរ៉ុបពិភាក្សាអំពីកិច្ចចរចារនុយក្លេអ៊ែររបស់អ៊ីរ៉ង់

អាមេរិកនិងអ៊ឺរ៉ុបពិភាក្សាអំពីកិច្ចចរចារនុយក្លេអ៊ែររបស់អ៊ីរ៉ង់ - ảnh 1
មូលដ្ឋាននុយក្លេអ៊ែរ១របស់អ៊ីរ៉ង់(រូបថតៈ AP)


(VOVworld)-ដំណើរការចរចារនុយក្លេអ៊េរអ៊ីរ៉ង់និងការរៀបចំសន្និសីទអំពីស៊ីរីជាបញ្ហា
សំខាន់២ក្នុងកិច្ចចរចារនាថ្ងៃទី១៤កញ្ញា រវាងរដ្ឋមន្រ្តីការបរទេសអាមេ​រិកលោក John
Kerry និងតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិសុខ និងកិច្ចការបរ
ទេសរបស់សហភាពអ៊ឺរ៉ុប (EU)លោកស្រី Catherine Ashton ។ ក្នុងកិច្ចចរចារត្រូវ
បានវាយតម្លៃថាមានលក្ខណៈស្ថាបនា ដែលប្រ ព្រឹត្តទៅនៅទីក្រុងឡុង របស់អង់
គ្លេស មន្រ្តីការទូតនៃភាគីទាំងពីរបានពិភាក្សា​អំពីវងចរចារ P5+1 (រួមមានប្រទេស
ជាសមាជិកអចិន្ត្រៃយ៌ក្រុមប្រឹក្សាសន្តិសុខ អ.ស.បព្រមទាំងអាល្លឺម៉ងនិងអ៊ីរ៉ង) ស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែល គ្រោងនឹងប្រព្រឹត្ត​ទៅនាថ្ងៃទី១៥និងទី១៦
តុលាខាងមុខនៅGeneva ស្វីស។ ក៏ក្នុងក្របខ័ណ្ឌជំនួប ពោលខាងលើ រដ្ឋមន្រ្តីការ
បរទេស Kerry និងតំណាង Aston ក៏បានពិភាក្សាអំពី ការងាររៀបចំសម្រាប់សន្និ
សីទអន្តរជាតិអំពីស៊ីរី ព្រមទាំងប្រធានបទផ្សេងៗដូច​ជាស្ថានភាពនៅអេហ្ស៊ីប និង
ដំណើរការសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡែ​ស្ទីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ