អាមេរិកនិងអាល្លឺម៉ង់ព្រមានថាដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្ស៊ី

អាមេរិកនិងអាល្លឺម៉ង់ព្រមានថាដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្ស៊ី - ảnh 1
អាមេរិកនិងអាល្លឺម៉ង់ព្រមានថាដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្ស៊ី (រូបថតៈ AP)


(VOVworld)-នាថ្ងៃទី២ឧសភា ប្រធានាធិបតីអាមេរិកលោក​ Barack Obama និង អធិកា
បតីអាល្លឺម៉ង់លោកស្រី Angela Merkel បានព្រមមានថា នឹងដាក់ទណ្ឌ កម្មបន្ថែមដ៏
តឹងរឹងទៅលើរុស្ស៊ីប្រសិនជារុស្ស៊ីគ្មានសកម្មភាពបន្ថូស្រាលភាពតាន តឹងនៅអ៊ុយ
ក្រែន។​ក្នុងសេចក្តីថ្លែងការរួមដែលបាននាំចេញបន្ទាប់ពីជំនួបសន្ទនាទ្វេភាគីនៅសេត
វិមាន លោក Obama អះអាងថា “អាមេរិកគ្មានការជ្រើសរើសផ្សេងទៀត ” ក្រោយពីការ
ដាក់ទណ្ឌកម្មបំពេញបន្ថែមឡើយ ប្រសិនជាអាមេរិកឃើញថា រុស្ស៊ី មានទង្វើរារាំង
ការបោះឆ្នោតសកលនៅអ៊ុយក្រែនដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃទី២៥ឧសភា
ខាងមុខ។ រីឯខ្លួនវិញ អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសង្កត់ធ្ងន់
ថា រុស្ស៊ីនឹង “ពិបាកជៀសវាង”បានបទដាក់ទណ្ឌកម្ម សេដ្ឋកិច្ចកម្រិតទី៣ ប្រសិនជា
ពុំអនុវត្តន៍រាល់ការសន្យាសំដៅបន្ថូស្រាលវិបត្តិ នៅអ៊ុយក្រែននិងបង្កលក្ខណៈងាយ
ស្រួលសម្រាប់ការបោះឆ្នោតសកលនាពេល ខាងមុខ។

        ក្នុងថ្ងៃដ៏ដែល ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានដំណើការកិច្ចប្រជុំបន្ទាន់​ តាម
សំណូមពររបស់តំណាងអចិន្រ្តៃយ៍រុស្ស៊ីដើម្បីពិភាក្សាអំពីភាពតានតឹងនៅ ប្រទេស
អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ