អាមេរិកនិងអូស្ត្រាលីច្រានចោលរាល់ការទាមទារដែនសមុទ្ររបស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងអូស្រ្តាលីបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីការបទេសនិងការពារជាតិ លើកទី ៣០ រវាងប្រទេសទាំងពីរ ដោយបានច្រានចោលរាល់ការទាមទារដែនសមុទ្ររបស់ចិននៅសមុទ្រខាងកើត។ 

ការពិគ្រោះយោបល់ត្រូវបានរៀបចំឡើងនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ២៨ ខែកក្កដា រវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo និងរដ្ឋមន្រ្តីការពារជាតិ លោក Mark Esper ជាមួយរដ្ឋមន្រ្តីការបរទេសអូស្ត្រាលី Marise Payne និងរដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី លោកស្រី Linda Reynold ផងដែរ។ ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសកម្មភាពចាប់បង្ខំដែលបង្កអស្ថិរភាពនៅក្នុងតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក។ ស្របតាមសេចក្តីសម្រេចរបស់សាលក្រមអាជ្ញាកណ្តាលក្នុងឆ្នាំ ២០១៦ នោះ រដ្ឋមន្ត្រីទាំងនេះបានបញ្ជាក់ថា ការទាមទារដែនសមុទ្ររបស់ចិនគឺត្រូវបានចាត់ទុកថាជា “មោឃៈ” តាមច្បាប់អន្តរជាតិ។ ហេតុដូច្នេះ ចិនមិនអាចដាក់ការទាមទារដែនសមុទ្រនៅសមុទ្រខាងកើតដោយឈរលើ “ខ្សែបន្ទាត់ ៩ ត្រេ”និងសិទ្ធិជាប្រវត្តិសាស្ត្រឬក្រុមកោះមួយចំនួននៅសមុទ្រខាងកើតឡើយ ពីព្រោះការទាមទារទាំងអស់នេះគឺមិនស្របនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ