អាមេរិកនិងអ.ស.បព្រួយបារម្ភចំពោះស្ថានភាពអំពើហឹង្សានៅតំបន់ហ្គាហ្សា
|
អន្តរជាតិព្រួយបារម្ភចំពោះស្ថានភាពអំពើហឹង្សានៅតំបន់ហ្គាហ្សា |
(VOVworld)-នាថ្ងៃទី៨សីហា អ.ស.បនិងអាមេរិកបានសម្តែងការព្រួយប្រារម្ភអំពី ស្ថានភាពតានតឹងនៅតំបន់ហ្គាហ្សា ក្រោយពីរាល់ការខំប្រឹងប្រែងចរចារនៅទីក្រុង
គែ (អេហ្ស៊ីប) សំដៅអូសបន្លាយបទឈប់បាញ់រយៈពេល៧២ម៉ោងមិនទទួលបាន
លទ្ធផល។ អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានថ្កោលទោសចំពោះ រាល់ការវាយប្រហារដោយគ្រាប់រុក្កែតតម្រង់ទៅលើអ៊ីស្រាអ៊ែលនិងអំពាវនាវភាគី
ទាំងពីរ បង្កើតបទឈប់បាញ់ឡើងវិញនៅតំបន់ហ្គាហ្សា។លោកក៏បានអំពាវនាវ
ទាំងអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់កុំប្រើប្រាស់សកម្មភាពយោធាដែលធ្វើឲ្យស្ថាន
ភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាកាន់តែធ្ងន់ធរ។ ក្នុងថ្ងៃដដែលអ្នកនាំពាក្យរបស់
សេតវិមាន Josh Earnets បានលើកច្បាស់ថា វិមានសរថ្កោលទោសចំពោះ ការ
បាញ់គ្រាប់រ៉ុក្កែត ថ្មីរបស់ក្រុមហាម៉ាស់ ព្រមទាំងដាស់តឿនឲ្យអ៊ីស្រាអ៊ែលនិង
ប៉ាឡេស្ទីនចាប់ផ្តើម ឡើងវិញកិច្ចចរចារនិងខំប្រឹងប្រែងដើម្បីការពារប្រជាជន
ស៊ីវិល។
ក្នុងព្រឹត្តការទាក់ទិន១ទៀត អឺរ៉ុបបានត្រៀមខ្លូនជាស្រេច បង្កើតខ្សែផ្លូវសមុទ្រ ១ដោយផ្សាភ្ជាប់តំបន់ហ្គាហ្សាជាមួយទីក្រុង Larnaca ចំណុះសាធារណរដ្ឋ Cyprus ដើម្បីបំរើគោដៅធ្វើដំណើទៅវិញទៅមករបស់ប្រជាជននិងផ្លាស់ប្តូរពាណិជ្ជកម្ម៕