អាមេរិកនិងអ៊ីស្រាអែលចេញសេចក្តីថ្លែងការណ៍រួមក្រុងហ្សេរុយសាឡឹម

(VOVWORLD) - សហរដ្ឋអាមេរិក "បញ្ជាក់ពីការ គាំទ្រដ៏យូរអង្វែងនិងខ្ជាប់ខ្ជួនចំពោះដំណោះស្រាយរដ្ឋចំនួន២ហើយឆ្ពោះទៅរកជួយសម្រួលដល់ប្រជាជនអ៊ីស្រាអែលនិងប៉ាឡេស្ទីនទទួលបានវិធានការដោយសមភាព ដែលធានាសន្តិសុខ សេរីភាព និងវិបុលភាព”។ 

អាមេរិកនិងអ៊ីស្រាអែលចេញសេចក្តីថ្លែងការណ៍រួមក្រុងហ្សេរុយសាឡឹម - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid។ (រូបថត៖ TTXVN)
កាលពីថ្ងៃទី ១៤ ខែកក្កដា នៅអ៊ីស្រាអែល ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានចុះហត្ថលេខាលើ "សេចក្តីថ្លែងការណ៍ក្រុងយេរូសាឡឹម" ដែលក្នុងនោះ សហរដ្ឋអាមេរិក "បញ្ជាក់ពីការ គាំទ្រដ៏យូរអង្វែងនិងខ្ជាប់ខ្ជួនចំពោះដំណោះស្រាយរដ្ឋចំនួន២ហើយឆ្ពោះទៅរកជួយសម្រួលដល់ប្រជាជនអ៊ីស្រាអែលនិងប៉ាឡេស្ទីនទទួលបានវិធានការដោយសមភាព ដែលធានាសន្តិសុខ សេរីភាព និងវិបុលភាព”។ សេចក្ដីថ្លែងការណ៍ខាងលើ ត្រូវបានធ្វើ ឡើងបន្ទាប់ពីកិច្ចប្រជុំការងាររវាងមេដឹកនាំទាំងពីរ ដោយមានការចូលរួមពីមន្ត្រីនៃភាគី ទាំងសងខាង ដែលក្នុងនោះភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាក្នុងតំបន់ជាច្រើន ជា ពិសេសបញ្ហា នុយក្លេអ៊ែរអ៊ីរ៉ង់ និងដំណើរការសន្តិភាពមជ្ឈិមបូព៌ា ពាក់ព័ន្ធនឹងជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ពីទំនាក់ទំនង "មិនអាច បំបែកបាន" រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និង "ការសន្យាដ៏ឥតងាករេរបស់ សហរដ្ឋអាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែល"។
សេចក្ដីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Biden នៅមជ្ឈិមបូព៌ាក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក។ យោងតាមកាលវិភាគ បន្ទាប់ពីបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលរយៈ ពេលពីរថ្ងៃ លោក Biden នឹងមានជំនួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Malmould Abbas មុនពេលចាកចេញទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ