អាមេរិកនិងអ៊ីស្រាអែលពិភាគ្សាអំពីពង្រាងសេចក្ដីសម្រេចចិត្តរបស់អ.ស.បទាក់ទិនដល់ប៉ាឡេស្ទីន
|
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (ខាងឆ្វេង) ជួបសន្ទនាជាមួយ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅទីក្រុង Rome (រូបថត៖Reuters) |
(VOVworld) - នាថ្ងៃទី១៥ ធ្នូ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បានជួប
សន្ទនាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ដើម្បីពិភាគ្សា
និងឯកភាពលើគោលជំហររួមអំពីពង្រាងសេចក្ដីសម្រេចចិត្ត១របស់អង្គការសហ
ប្រជាជាតិ (អ.ស.ប) ទាក់ទិនដល់បញ្ហាអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ក្នុងជំនួបនៅ
រដ្ឋធានី Rome របស់អ៊ីតាលី ភាគីទាំង២ បានពិភាគ្សាអំពីពង្រាងសេចក្ដីសម្រេចចិត្ត
ដោយ Jordan ដាក់ជូនក្រុមប្រឹក្សាសន្តិសុខអ.ស.ប តាមនោះសំណូមពរអ៊ីស្រាអែល ដល់ខែវិច្ឆិកាឆ្នាំ២០១៦ ត្រូវបញ្ចប់ការទន្ទ្រានកាន់កាប់តំបន់ដីនានារបស់ជនប៉ាឡេ
ស្ទីននៅJerusalem ខាងកើត និងតំបន់ត្រើយខាងលិច។នេះត្រូវបានចាត់ទុកជាជំ
ហានសំខាន់១ក្នុងដំណើរការជាក់ស្ដែងឆ្ពោះទៅការបង្កើតរដ្ឋប៉ាឡេស្ទីន១ឯករាជ្យ៕