អាមេរិកនិងឥណ្ឌូនេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការនិងប្តេជ្ញាចំពោះសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី នៅថ្ងៃទី ១៤ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi។

អាមេរិកនិងឥណ្ឌូនេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការនិងប្តេជ្ញាចំពោះសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត - ảnh 1សន្និសីទសារព័ត៌មានរួម រវាងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi (ស្តាំ) និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បន្ទាប់ពីកិច្ចចរចា (ប្រភព៖ ក្រសួងការបរទេសឥណ្ឌូនេស៊ី)

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្ត្រ ស្ថានភាពក្នុងតំបន់និងអន្តរជាតិ ព្រមទាំងបានសង្កត់ធ្ងន់ទៅលើសុវត្ថិភាពនិងសេរីភាពនៃការធ្វើនាវាចរ ណ៍នៅសមុទ្រខាងកើត។ ភាគីទាំងពីរបានប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដូចជាការអប់រំ និងការផ្លាស់ប្តូរប្រជាជនផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសឥណ្ឌូនេស៊ី និងការ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេស លោក Antony Blinken បាននិយាយថា អាកប្បកិរិយារបស់ចិននៅសមុទ្រខាងកើតគឺដើរផ្ទុយនឹងច្បាប់អន្តរជាតិ។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត រួមទាំងប្រទេសមួយចំនួននឹងប្រយុទ្ធប្រឆាំងនឹងអំពើខុសច្បាប់អន្តរជាតិ ដោយប្តេជ្ញាធានាសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត។  បន្ទាប់ពីឥណ្ឌូណេស៊ី រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើទស្សនកិច្ចនៅម៉ាឡេស៊ី និងថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ