អាមេរិកនិងឥណ្ឌាសង្កត់ធ្ងន់លើការសន្យារួមអំពីការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសទាំងអស់

(VOVWORLD) - យោងតាមព័ត៌មានពីសេត វិមាន លោកប្រធានាធិបតី Biden និងលោកនាយករដ្ឋមន្ត្រី Modi បានសន្យាពង្រឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ស្អាត យោធា និងបច្ចេកវិទ្យា ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងការជួបប្រាស្រ័យ ប្រជាជន។

ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កាលពីថ្ងៃទី ១១ ខែមេសា បានធ្វើការសន្ទនាតាមទូរស័ព្ទ មុនពេល មន្ត្រីនៃប្រទេសទាំងពីរ ធ្វើកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រី ២+២។ យោងតាមព័ត៌មានពីសេត វិមាន លោកប្រធានាធិបតី Biden និងលោកនាយករដ្ឋមន្ត្រី Modi បានសន្យាពង្រឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត យោធា និងបច្ចេកវិទ្យា ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងការជួបប្រាស្រ័យ ប្រជាជន។ ភាគីទាំងពីរក៏បានសន្យាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី សំដៅបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ពង្រឹងសន្តិសុខសុខាភិបាលសកល ជំរុញសន្តិសុខ ស្បៀងអាហារសកល ហើយធានាតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ឲ្យមានសេរី ភាពនិងបើកចំហ។
លោកប្រធានាធិបតី Biden និងលោកនាយករដ្ឋមន្ត្រី Modi បានសង្កត់ធ្ងន់លើ ការសន្យារួមអំពីការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ នៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀតលើពិភពលោក។ ភាគី ទាំងពីរក៏បានពិភាក្សាអំពីផលប៉ះពាល់ដែលបង្កឡើងអស្ថិរភាព ជាពិសេសលើប្រភព ផ្គត់ផ្គង់ស្បៀងអាហារសកលនិងវិបត្តិនៅអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ