អាមេរិកនៅតែចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិននៅខែក្រោយ
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នៅតែសង្ឃឹមថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រធានរដ្ឋចិន លោក ស៊ីជិនពីងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះតាមផែនការដែលបានកំណត់កាលពីមុនមក ។
អាមេរិកនៅតែចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិននៅខែក្រោយ (Pham Huan/vov.vn) |
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងភ្លាមៗមួយរំពេចបន្ទាប់ពីប្រទេសឈីលីបានប្រកាសដកខ្លួនចេញពីការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្តីពីវេទិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលជាព្រឹត្តិការណ៍មួយប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំទាំងពីរហើយគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយនៅខាងក្រៅកិច្ចប្រជុំនេះផងដែរ។ នាថ្ងៃទី ៣០ ខែតុលា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានឲ្យដឹងថា ក្រុមអ្នកចរចាកំពុងស្វែងរកវិធី ដើម្បីឯកភាពគ្នាលើឯកសារមួយដែលថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរអាចចុះហត្ថលេខានាពេលខាងមុខនេះផងដែរ៕