អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជម្ងឺរាតត្បាត កូវីដ-១៩

(VOVWORLD) - អាមេរិកនៅតែជាប្រទេស ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានចំនួនករណីឆ្លងជាង៨០លានករណី និងករណីស្លាប់ជាង៩៦ម៉ឺនករណី; បន្ទាប់នោះគឺឥណ្ឌា ប្រេស៊ីល។

អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជម្ងឺរាតត្បាត កូវីដ-១៩ - ảnh 1អ្នកជម្ងឺកូវីដ-១៩សម្រាកព្យាបាលនៅមជ្ឈមណ្ឌលសុខាភិបាល St. Mary រដ្ឋ California។ (រូបថត៖ AFP/VNA)
យោងតាមគេហទំព័រធ្វើស្ថិតិ worldometers.info គិតត្រឹមម៉ោង១ថ្ងៃទី២២ កុម្ភៈ (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួនជាង៤២៦,២លាន ករណី ក្នុងនោះមានករណីស្លាប់ចំនួនជាង៥,៩លានករណី។ អាមេរិកនៅតែជាប្រទេស ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានចំនួនករណីឆ្លងជាង៨០លានករណី និងករណីស្លាប់ជាង៩៦ម៉ឺនករណី; បន្ទាប់នោះគឺឥណ្ឌា ប្រេស៊ីល។
នៅអង់គ្លេសវិញ លោកនាយករដ្ឋមន្រ្តី Boris Johnson កាលពីថ្ងៃទី២១ ខែកុម្ភៈ បានប្រកាសផែនការរៀនរស់ជាមួយកូវីដ-១៩ តាមនោះវិធានការរឹតត្បិតទាំងអស់ រួមទាំងការធ្វើចត្តាឡីស័កដោយខ្លួនឯងចំពោះអ្នកឆ្លងកូវីដ-១៩ នឹងត្រូវបានលុបចោល នៅតំបន់ដែនដីអង់គ្លេសចាប់ពីថ្ងៃទី២៤ កុម្ភៈ។ ចាប់ពីថ្ងៃទី២៤ កុម្ភៈ ដែរ រដ្ឋាភិបាលក៏ នឹងបញ្ចប់ការតាមរកស្លាកស្នាមនៃការប៉ះពាល់ជាធម្មតា ហើយមិនសំណូមពរឲ្យ មនុស្សដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់មានការប៉ះពាល់ជាមួយអ្នកឆ្លងកូវីដ-១៩ ត្រូវ ធ្វើតេស្តជារៀងរាល់ថ្ងៃក្នុងរយៈពេល៧ថ្ងៃទៀតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ