អាមេរិកនៅតែត្រូវប្រឈមមុខនឹងគ្រោះអាសន្នពីភេរវកម្មក្រោយពីរឿងហេតុថ្ងៃទី១១ កញ្ញា
(VOVWORLD) - មុននេះ១៦ឆ្នាំ នាថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ ករណីវាយប្រហារភេរវ កម្មជាច្រើនរបស់អង្គការភេរវកម្មអន្តរជាតិ Al Qaeda តម្រង់ទៅលើសហរដ្ឋ អាមេរិក បានធ្វើឲ្យពិភពលោកទាំងមូលរំជើបរំជួលយ៉ាងខ្លាំង។
ការវាយប្រហារភេរវកម្មនាថ្ងៃទី១១ កញ្ញា តម្រង់ទៅលើចំណែកមួយនៃវិមានបញ្ចកោណ (រូបថត៖ FBI) |
(VOVworld) - មុននេះ១៦ឆ្នាំ នាថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ ករណីវាយប្រហារភេរវ កម្មជាច្រើនរបស់អង្គការភេរវកម្មអន្តរជាតិ Al Qaeda តម្រង់ទៅលើសហរដ្ឋ អាមេរិក បានធ្វើឲ្យពិភពលោកទាំងមូលរំជើបរំជួលយ៉ាងខ្លាំង។ យន្តហោះប្រភេទ Boeing ចំនួន៤គ្រឿងត្រូវពួកភេរវករប្លន់ ហើយបើកបុកទៅលើគោលដៅនានា ដែលត្រូវបានចាត់ទុកថា ជានិមិត្តរូបរបស់ប្រទេសអាមេរិកនោះគឺ វិមានបញ្ច កោណ អគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (WTC) នៅទីក្រុងញូយ៉ក់។ យន្តហោះមួយគ្រឿងទៀតបានហោះបុកទៅលើអគាររដ្ឋសភាអាមេរិក ប៉ុន្តែមិន សំរេចជោគជ័យទេ។ ករណីភេរវកម្មនេះបានបណ្ដាលឲ្យមនុស្សចំនួន៣ពាន់នាក់ ត្រូវស្លាប់ រាប់ពាន់នាក់ទៀតត្រូវរងរបួស ហើយបង្កឡើងការខូចខាតខាងសេដ្ឋ កិច្ចឡើងដល់ទៅ៣,៣លានលានដុល្លាអាមេរិក។
ក្រោយពីរឿងហេតុថ្ងៃទី១១ កញ្ញា អាមេរិកបានបំផុសការប្រយុទ្ធប្រឆាំង ភេរវកម្មលើទូទាំងពិភពលោក ប៉ុន្តែរហូតដល់ពេលនេះ គេមិនអាចកំទេចបាន ទាំងស្រុងនូវគ្រោះអាសន្ននេះបានឡើយ៕