អាមេរិកនៅតែបន្តចាត់ទុកវៀតណាមជាដៃគូសំខាន់នៅក្នុងតំបន់
(VOVWORLD) - ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ១ ខែធ្នូ គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកស្រី Truong Thi Mai សមាជិកការិយាល័យនយោ បាយ លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈ កម្មាធិការឃោសនាមហាជនវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក។
លោកស្រី Truong Thi Mai បានជួបពិភាក្សាជាមួយសមាជិកសភា លោក Ted Yoho ប្រធាននៃអនុ គណៈកម្មការទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិក |
នាថ្ងៃទី៣០ខែវិច្ឆិកា នៅរដ្ឋធានីវ៉ាស៊ីនតោន លោកស្រី Truong Thi Mai បានជួបពិភាក្សាជាមួយសមាជិកសភា លោក Ted Yoho ប្រធាននៃអនុ គណៈកម្មការទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិក នៃគណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាបអាមេរិក។ ក្នុងជំនួបនេះ លោកស្រី Truong Thi Mai បានអះអាងនូវគោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាមដែលជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍ នូវទំនាក់ទំនងមិត្ត ភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពនូវទំនាក់ទំនងទ្វេភាគីដែលបានធ្វើឡើងពីទស្សនកិច្ចជាន់ខ្ពស់នាពេលថ្មីៗនេះ។
រីឯខ្លួនវិញ លោក Ted Yoho បានសម្តែងនូវគោលបំណងថា: អាមេរិកត្រៀមខ្លួនជាស្រេច បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមតាមរយៈកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ក្នុងទំនាក់ទំនងទ្វេភាគី។ ។ លោក Ted Yoho បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបន្តយកចិត្តទុកដាក់ដល់តួនាទីនិងឋានៈរបស់ វៀតណាមនិងអាស៊ានក៏ដូចជាចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក គណៈប្រតិភូបានជួប ធ្វើការជាមួយឧបការីរងរបស់ប្រធានាធិបតី និងជាប្រធានជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយរបស់សេតវិមាន នៃក្រសួងការងារសហរដ្ឋ អាមេរិក។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើការបន្តពង្រឹងការផ្លាស់ប្តូរទំនាក់ទំនងជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ ក្នុងនោះមានកាណាល់បក្ស ជាពិសេស គឺជម្រុញការជួបប្រាស្រ័យប្រជាជនក្រោមគ្រប់រូបភាព។
ភាគីទាំងពីរបានឯកភាពបន្តអនុវត្តវិធានការ ដើម្បីដោះស្រាយផលវិបាកនៃបុព្វហេតុសង្រ្គាមក៏ដូចជាសកម្មភាពមនុស្សធម៌។ វៀតណាមបានស្នើឱ្យសហរដ្ឋអាមេរិកឆាប់ទទួលស្គាល់សេដ្ឋកិច្ចរបស់វៀតណាមថាជាសេដ្ឋកិច្ចទីផ្សារ។ ស្តីពីបញ្ហាអន្តរជាតិនិងតំបន់មួយចំនួន ភាគីទាំងពីរបានឯកភាពថា ត្រូវដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ធានាសន្តិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍ក្នុងតំបន់។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះលោកស្រី Truong Thi Mai ក៏បានជួបសំណេះសំណាលជាមួយតំណាងសហគមន៍ សិស្សានុសិស្សនិងនិស្សិត ដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅរដ្ឋធានីវ៉ាស៊ីនតោន ផង ដែរ៕