អាមេរិកនាំមុខបណ្ដាទីផ្សារនាំចូលជលផលវៀតណាម

អាមេរិកនាំមុខបណ្ដាទីផ្សារនាំចូលជលផលវៀតណាម - ảnh 1
បង្កងវៀតណាម

          (VOV)_តាមតួរលេខថ្មីបំផុតពីក្រសួងកសិកម្ម អភិវឌ្ឍន៍ជនបទវៀតណាមថា៖
 តំលៃនាំចេញជលផលនាខែមិនាឆ្នាំ ២០១៥ ទទួលបាន៤១៧លានដុល្លារ​អាមេរិក។
 ក្នុងចំណោមទីផ្សារនាំចូលជលផលវៀតណាម អាមេរិកនៅជាទីផ្សារជួរមុខ​ ដោយ
ស្មើ១៨% តំលៃនាំចេញទាំងមូល។ តាមសម្ព័ន្ធសមាគម​កែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) ថា៖ មានសញ្ញាសកម្ម១ ​សំរាប់​ការនាំចេញបង្កងរបស់វៀតណាម ចូលអាមេរិក គឺលទ្ធផលដើមដំបូងពិនិត្យមើលខាងរដ្ឋបាលអំពី
ការហូតពន្ធប្រឆាំងលក់បង្ខួចតំលៃសំរាប់បណ្ដាអង្គភាពអាជីវកម្មនាំចេញបង្កងរបស់
វៀតណាម។ ទន្ទឹមនឹងនោះ ប្រាក់ដុល្លារអាមេរិកបន្តឡើងថ្លៃ នឹងនាំមកនូវឱកាស
ល្អដើម្បីជំរុញខ្លាំងថែមទៀតការនាំចេញទៅទីផ្សារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ