អាមេរិកនៅរក្សាយុទ្ធសាស្ត្ររបស់ខ្លួននៅអ៊ីរ៉ាក់
|
អាមេរិកនៅរក្សាយុទ្ធសាស្ត្ររបស់ខ្លួននៅអ៊ីរ៉ាក់ (Image: VNA) |
(VOVworld) – ក្នុងកាយវិការមួយដែលសឲ្យឃើញថា៖ វ៉ាស៊ីនតោនមិនចង់ផ្លាស់ប្តូរ ដំណើការដកកងទ័ពអាមេរិកចេញពីអ៊ីរ៉ាក់។ នាថ្ងៃទី ១៨ ឧសភា អាមេរិកបាន
ប្រកាសថា៖ ប្រទេសនេះនឹងមិនចូលរួមជាផ្ទាល់ប្រយុទ្ធនៅអ៊ីរ៉ាក់ ដោយមិនអើពើដល់ ការដែលទីក្រុងយុទ្ធសាស្ត្រ Ramadi ចំណុះខេត្ត Anbar របស់អ៊ីរ៉ាក់បានធ្លាក់ចូកក្នុង បាតដៃរបស់អង្គការភេវរកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នោះឡើយ។ ថ្លែងមតិ
ជាមួយមជ្ឈដ្ឋាន អ្នកសារព័ត៌មាន នាថ្ងៃដដែល អ្នកនាំពាក្យសេតវិមាន លោក Eric
Schulz បានទទួលស្គាល់ថា៖ ការដែលទីក្រុង Ramadi ត្រូវបាត់បង់គឺជាជំហាន ថយក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹង IS។ ក្នុងពេលនោះ អ្នកនាំពាក្យវិមាន
បញ្ចកោណវរៈសេនីយ៍ឯក Steven Warren បានដាស់តឿនមជ្ឈដ្ឋានសារព័ត៌មាន
មិនផ្តោតច្រើនទៅលើបរាជ័យនៅទីក្រុង Ramadi ឡើយព្រមទាំង អះអាងថា៖ នឹងដណ្តើមបានតំបន់ផ្សេងៗទៀតនៅអ៊ីរ៉ាក់ជា ជំហានៗ៕