អាមេរិកបើកច្រកព្រំដែនឡើងវិញជាមួយម៉ិកស៊ិក
(VOVWORLD) - នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា អាមេរិកបានបើកច្រកព្រំដែន San Ysidro ដែលតភ្ចាប់ជាមួយទីក្រុង San Ysidro របស់អាមេរិក និងទីក្រុង Tijuana របស់ម៉ិកស៊ិក ក្រោយរយៈពេលប៉ុន្មានម៉ោងត្រូវបានផ្អាករាល់សកម្មភាពនៅទីនេះ។
អាមេរិកបើកច្រកព្រំដែនឡើងវិញជាមួយម៉ិកស៊ិក |
សេចក្តីសម្រេចចិត្តនេះត្រូវបានដាក់ចេញក្នុងបរិបទដែលស្ថានភាពនៅព្រំដែននៃប្រទេសទាំងពីរមានភាពតានតឹងកាន់តែកើនឡើងខណៈដែលជនចំណាកស្រុកពីអាមេរិកខាងកណ្តាល កំពុងស្វែងរករបៀបដើម្បីឆ្លងកាត់ព្រំដែនចូលប្រទេសអាមេរិក។ មុននោះ ភាគីអាមេរិកបានបង្ខំចិត្តបញ្ឈប់រាល់សកម្មភាពនៅតាមច្រកព្រំដែន San Ysidro បន្ទាប់ពីប៉ូលីសម៉ិកស៊ិកទើបតែបង្កាបបាតុកម្ម របស់ជនចំណាកស្រុកអាមេរិកខាងកណ្តាលដែលកើតឡើងនៅតំបន់ព្រំដែនប្រទេសនេះផងដែរ។ ជារៀងរាល់ថ្ងៃ ច្រកព្រំដែន San Ysidro ទទួលមនុស្សចេញចូលប្រមាណ ២០.០០០ នាក់ ហើយវាក្លាយទៅជាច្រកព្រំដែនដ៏រស់រវើកបំផុតនៅ តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរផងដែរ៕