អាមេរិកបើកសារជាថ្មីបណ្តាញចុះឈ្មោះកម្មវិធីធានារ៉ាប់រងអូបាម៉ាឃែរ
|
វែបសាយ HealthCare.gov. (រូពថត: Rt) |
(VOVworld)-បន្ទាប់ពីរយៈពេលធ្វើបច្ចុប្បន្នកម្ម រដ្ឋាភិបាលអាមេរិក កំពុងរៀបចំ
ផែនការបើកសារជាថ្មីវែបសាយ HealthCare.gov សំដៅអនុញ្ញត្តិឲ្យប្រជាជន បន្ត
ចុះឈ្មោះធានារ៉ាប់រងដំណាក់កាលទី២ ក្នុងកម្មវិធីកែទម្រង់សុខាភិបាលមាន
ឈ្មោះថាអូបាម៉ាឃែរ។ តាមនោះ បណ្តាញអ៊ីធឺណេតពោលខាងលើ នឹងបានបើក
ក្នុងរយៈពេល៣ខែ ចាប់ពីថ្ងៃទី១៥វិច្ឆិកា២០១៤ ដល់ថ្ងៃទី១៥កុម្ភៈ២០១៥។
មជ្ឈដ្ឋានមន្ត្រីអាមេរិកបានអះអាងថា បណ្តាញនេះនឹងដំណើរការយ៉ាងរលូន
ក្រោយ រយៈពេលធ្វើបច្ចុប្បន្នកម្ម និងអនុញ្ញត្តិឲ្យប្រជាជនចុះឈ្មោះលើកញ្ចប់
ធានារ៉ាប់រងសមស្រប។ ថ្លែងមតិក្នុងព្រឹត្តិការនេះ នាយកប្រតិបត្តិកម្មវិធីធានា
រ៉ាប់ រងសហភាព លោក Kevin Counihan បានអំពាវនាវឲ្យប្រជាជនវិលត្រឡប់
មក កម្មវិធី អូបាម៉ាឃែរវិញ៕