អាមេរិកបង្កើនការខំប្រឹងប្រែងប្រឆាំង IS
|
អាមេរិកបង្កើនការខំប្រឹងប្រែងប្រឆាំង IS (Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ កក្កដា ប្រធានាធិបតីអាមេរិក លោក Barack Obama
បានប្រកាសថា៖ សម្ព័ន្ធភាពអន្តរជាតិដឹកនាំដោយអាមេរិកកំពុងបង្កើននិង
បើកទូ លាយទ្រង់ទ្រាយយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាម
ស្វ័យប្រកាស (IS) នៅស៊ីរី។ ប្រធានាធិបតីអាមេរិកបានឲ្យដឹងថា៖ កងទ័ព
ចម្រុះនឹងវាយប្រហារ ទៅលើបណ្ដាមេដឹកនាំនិងហេដ្ឋារចនាសម្ព័ន្ធរបស់
IS នៅស៊ីរី។ ប៉ុន្តែ លោក Obama ក៏បានលើកច្បាស់ដែរថា៖ នាបច្ចុប្បន្ន វ៉ាស៊ីនតោនមិនទាន់មានផែនការបញ្ជូនបន្ថែមទាហានអាមេរិកទៅកាន់
ឯបរទេសនិងកងកំលាំងក្នុងតំបន់ត្រូវតែជា កំលាំងស្នូលក្នុងការប្រយុទ្ធ
ជាមួយ IS។ នៅស៊ីរី បណ្ដាជនប្រដាប់អាវុធ IS បានដណ្តើមការត្រួត
ពិនិត្យទីរួមស្រុក Ain Issa ឡើងវិញ នាថ្ងៃទី ៦ កក្កដា។ ក្រោយការប៉ះទង្គេច
ដ៏សារហាវជាមួយបណ្ដាអង្គភាពការពារប្រជាជនរបស់ជន ឥស្លាម
Kurd (YPG)។ ក្នុងពេលនោះ IS បានដំណើការវាយប្រហារអត្តឃាត
ដោយគ្រាប់បែកជាបន្តបន្ទាប់តម្រង់ទៅលើកំលាំងសន្តិសុខនៅភាគ
ខាងលិចអ៊ីរ៉ាក់ដែលធ្វើឲ្យបុគ្គលិកសន្តិសុខចំនួន ១៥ នាក់ត្រូវស្លាប់និង
១៨ នាក់រងរបួស៕