អាមេរិកបង្កើនការឃ្លាំមើលស្ថានការណ៍នៅ ស.ប.បកូរ៉េ

(VOVWORLD) - អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បាននិយាយថា ប្រទេសនេះនឹងតាមដានយ៉ាងដិតដល់នូវរាល់សញ្ញារបស់ ស.ប.បកូរ៉េ ក្រោយពីការធ្វើតេស្តសាកល្បងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ។
អាមេរិកបង្កើនការឃ្លាំមើលស្ថានការណ៍នៅ ស.ប.បកូរ៉េ - ảnh 1ទីភ្នាក់ងារព័ត៌មាន ស.ប.បកូរ៉េ (KNCA) បានរាយការណ៍កាលពីថ្ងៃទី ១៧ ខែមេសាថា មេដឹកនាំស.ប.បកូរ៉េ បានត្រួតពិនិត្យការបាញ់សាកល្បងអាវុធយុទ្ធសាស្ត្រថ្មីមួយ (រូបថត៖ KCNA/VNA)

ក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃ ២ ខែឧសភា បានអះអាងថា បន្តឃ្លាំមើលយ៉ាងដិតដល់នូវស្ថានការណ៍នៅ ស.ប.បកូរ៉េ ព្រមទាំងស្វែងរកវិធី ប្រមូល និងចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាពថែមទៀតជាមួយកូរ៉េខាងត្បូងស្តីពី ស.ប.បកូរ៉េ។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បាននិយាយថា ប្រទេសនេះនឹងតាមដានយ៉ាងដិតដល់នូវរាល់សញ្ញារបស់ ស.ប.បកូរ៉េ ក្រោយពីការធ្វើតេស្តសាកល្បងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ។ នាដើមខែមិនាកន្លងទៅ បញ្ជាការដ្ឋានមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិករបស់អាមេរិកត្រូវបានបញ្ជាឱ្យបង្កើនសកម្មភាពចារកម្ម ឃ្លាំមើល និងឈ្លបយកការណ៍នៅក្នុងដែនសមុទ្រ ក្បែរឧបទ្វីបកូរ៉េ ក្រោយពីការធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាង។

ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នាថ្ងៃទី៣ ខែឧសភា បានដកស្រង់ប្រភពព័ត៌មាននានាដែលឲ្យដឹងថាកូរ៉េខាងត្បូង និងអាមេរិកគ្រោងនឹងបើកសមយុទ្ធកងទ័ពជើងអាកាសសម្របសម្រួលគ្នាជាប្រចាំនាសប្តាហ៍ក្រោយ។ តាមនោះ សមយុទ្ធរយៈពេល ២ សប្តាហ៍ "Korea Flying Training" (ការហ្វឺកហ្វឺនហោះហើរកូរ៉េខាងត្បូង) នឹងត្រូវបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៩ ឧសភា មុនពិធីទទួលតំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Yoon Suk-yeol ហើយលោកបានសន្យាពង្រឹងសម្ព័ន្ធភាពសន្តិសុខទីក្រុងសេអ៊ូល-វ៉ាស៊ីនតោន ជាមួយទិសស្លោក "សន្តិភាពតាមរយៈកម្លាំងពលំ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ