អាមេរិកបង្កើនការត្រួតពិនិត្យសកម្មភាពរបស់ចិននៅសមុទ្រខាងកើត


អាមេរិកបង្កើនការត្រួតពិនិត្យសកម្មភាពរបស់ចិននៅសមុទ្រខាងកើត - ảnh 1
អាមេរិកបង្កើនការត្រួតពិនិត្យសកម្មភាពរបស់ចិននៅសមុទ្រខាងកើត (Image: VOV)

(VOVworld) – ក្នុងសញ្ញាមួយដែលសម្តែងនូវការព្រួយបារម្មដ៏ជ្រាលជ្រៅចំពោះអំពើ តឹងរឹងរបស់អចិននៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung រដ្ឋសភាអាមេរិកទើបនឹង អនុម័តលើមាត្រាមួយដែលទាមទាឲ្យក្រសួងការពារជាតិនៃប្រទេសនេះរាយការណ៍
អំពីរាល់កាយវិការរបស់ចិននៅតំបន់ជំលោះ។ មាត្រានេះស្ថិតក្នុងពង្រាងច្បាប់ស្តីពី ចំណាយថវិការសំរាប់ការពារជាតិឆ្នាំ ២០១៥ ដែលត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័ត
លើ នាថ្ងៃទី ១៣ ធ្នូ។ តាមនោះ ក្នុងរយៈពេល ១៨០ ថ្ងៃ គិតតាំងពីពេលពង្រាងច្បាប់ នេះចូលជាធរមាន ក្រសួងការពារជាតិអាមេរិកត្រូវជូនរបាយការណ៍មួយដល់គណៈ កម្មាធិការកិច្ចការបរទេសព្រឹទ្ធសភានិងសភាជាន់ទាបនៃប្រទេសនេះស្តីពីរាល់អំពើ ផ្លាស់ប្តូរស្ថានភាពនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung របស់ចិន ក៏ដូចជា ការជះ ឥទ្ធិពលនៃអំពើនេះដល់ផលប្រយោជន៍សន្តិសុខរបស់អាមេរិកនៅតំបន់អាស៊ី-
ប៉ាស៊ីហ្វិក។ មុននេះ សភាជាន់ទាប អាមេរិកបានអនុម័តលើសេចក្តីសម្រេចចិត្តដោយ
អំពាវនាវដោះស្រាយជំលោះនៅសមុទ្រខាងកើតនិង Hoa Tung ដោយសន្តិវិធី
ដោយឈរលើច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ