អាមេរិកបង្កើនបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ាង់
|
រដ្ឋសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់មួយសំដៅបង្កើនបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ាង់។ (Image: VOV Online) |
(VOVworld) – នាថ្ងៃទី ៣១ កក្កដា រដ្ឋសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់មួយ សំដៅបង្កើនបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ាង់។ កាយវិការនេះត្រូវបាន នាំចេញ មុនពេល ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ លោក Hassan Rowhani ធ្វើសច្ចា ប្រនិធានទទួលដំណែង។ សេចក្តីព្រាងច្បាប់ពោលខាងលើគឺជាការវាយយ៉ាង ខ្លាំងទៅលើផ្នែកប្រេងឧស្ម័ន្ធក៏ដូចជា វិស័យសេដ្ឋកិច្ចផ្សេងៗទៀតរបស់អ៊ីរ៉ង់។ សេចក្តីព្រាងច្បាប់ថ្មីនេះបានកំណត់កាត់បន្ថយ
ទិន្នផលនៃការនាំចេញប្រេងរបស់អ៊ីរ៉ង់ចុះទៅធុងចំនួន ១ លាន ធុងក្នុង ១ ថ្ងៃរយៈពេល
១ ឆ្នាំ។ នេះគឺជាលើកដំបូងដែលសេចក្តីព្រាងច្បាប់អំពីបទដាក់ទណ្ឌកម្មបាននាំចេញតូរ
លេខជាក់ស្តែងអំពី បរិមាណនៃការនាំចេញប្រេងដែលអ៊ីរ៉ង់ត្រូវកាត់បន្ថយ។សេចក្តីព្រាង
ច្បាប់នេះ នឹងចូលជាធរមាន បន្ទាប់ពី ព្រឹទ្ធសភានិងប្រធានាធិបតីអាមេរិក Barack Obama
អនុម័ត៕