អាមេរិកបង្ហាញសុឆន្ទៈក្នុងបញ្ហាពន្យាពេលសន្ធិសញ្ញា START ថ្មី
(VOVWORLD) - យោងតាមលោក Billingslea បានឲ្យដឹងថា អាមេរិកកំពុងស្នើឲ្យពន្យា ពេលសន្ធិសញ្ញា START ថ្មីតិចជាង៥ឆ្នាំដើម្បីឆ្ពោះទៅការចរចាលើឯកសារ ពហុភាគីថ្មីមួយ។
បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកបញ្ហាគ្រប់គ្រងសព្វាវុធលោក Marshall Billingslea។ (រូបថត៖ AFP/TTXVN) |
បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកបញ្ហាគ្រប់គ្រងសព្វាវុធលោក Marshall Billingslea បានឲ្យដឹងថា អាមេរិកត្រៀមខ្លួន ជាស្រេចចុះហត្ថលេខាជាមួយរុស្ស៊ីលើអនុស្សរណៈយោគយល់គ្នាថ្នាក់ ប្រធានាធិបតីស្ដីពីការពន្យាពេលសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរថ្មី (New START) ដែលជាផ្នែកដ៏សំខាន់មួយក្នុងប្រព័ន្ធគ្រប់គ្រងសព្វាវុធ។
យោងតាមលោក Billingslea បានឲ្យដឹងថា អាមេរិកកំពុងស្នើឲ្យពន្យា ពេលសន្ធិសញ្ញា START ថ្មីតិចជាង៥ឆ្នាំដើម្បីឆ្ពោះទៅការចរចាលើឯកសារ ពហុភាគីថ្មីមួយ។ ចំណែកឯភាគីរុស្ស៊ីបានស្នើឲ្យពន្យាពេលសន្ធិសញ្ញានេះ៥ ឆ្នាំបន្ថែមទៀត។ លោក Billingslea ក៏បានអះអាងដែរថា អាមេរិកមិនមាន ផែនការដកអាវុធនុយក្លេអ៊ែរចេញពីអឺរ៉ុបនោះឡើយ៕