អាមេរិកបញ្ចូនបន្ថែមទាហានទៅកាន់អ៊ីរ៉ាក់

អាមេរិកបញ្ចូនបន្ថែមទាហានទៅកាន់អ៊ីរ៉ាក់ - ảnh 1
រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ាក់លោក Khalid al-Obaidi (ស្ដាំ) ទទួលជួបសមភាគីអាមេរិក
លោក Ashton Carter នៅទីក្រុងបាដាដ (រូបថត៖EPA/TTXVN)

(VOVworld) - រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Ashton Carter នាថ្ងៃទី១១ កក្កដា
ដែលកំពុងបំពេញទស្សនកិច្ចនៅក្រុងបាដាដ បានប្រកាសថា ប្រទេសនេះ នឹងដាក់
ពង្រាយបន្ថែមទាហានចំនួន៥៦០នាក់ទៀតនៅអ៊ីរ៉ាក់ដើម្បីគាំទ្រការ ប្រយុទ្ធប្រឆាំង
នឹងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។សកម្មភាពនេះនឹងបង្កើនបរិមាណទាហាន
អាមេរិកនៅអ៊ីរ៉ាក់ឡើងដល់ជាង៤ពាន់៦រយនាក់។ក្នុងសេចក្ដី ប្រកាសទាក់ទិនមួយ
 វិមានបញ្ចកោណបានសង្កត់ធ្ងន់ថា ការបំពេញបន្ថែម ទាហានពោលខាងលើនឹង
គាំទ្រកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ក្នុងនោះមានសមត្ថភាពភស្តុភា និងមូលដ្ឋាន
ហេដ្ឋារចនាសម្ព័ន្ធនៅព្រលានយន្តហោះនៅជិតមូលដ្ឋាន ទ័ពជើងអាកាស
Qayyarah៕

ប្រតិកម្មទៅវិញ

ផ្សេងៗ