អាមេរិកបញ្ជាក់គោលជំហរក្នុងការគាំទ្រដំណោះស្រាយរដ្ឋពីរ សម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន
(VOVWORLD) - ក្រសួងការបរទេសអាមេរិកនាថ្ងៃទី ៥ ខែវិច្ឆិកាបានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃដដែល ជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានអះអាងពីការប្តេជ្ញារបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas នៅឯកិច្ចប្រជុំនៅទីក្រុង Ramallah នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN) |
លោក Blinken និង Abbas ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនគុណភាពជីវភាពរស់នៅរបស់ប្រជាជនប៉ាឡេស្ទីន ធានាសន្តិសុខ និងសេរីភាពរបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍នៅតំបន់ West Bank រួមទាំងការកើនឡើងនៃអំពើហិង្សា និងភាពតានតឹងដែលបានធ្វើឱ្យមានការខូចខាតទាំងប្រជាជនប៉ាឡេ ស្ទីន និងអ៊ីស្រាអែល ហើយបានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធទាំងអស់គួរតែកាត់បន្ថយស្ថានការណ៍ជាបន្ទាន់។
រីឯភាគីប៉ាឡេស្ទីនវិញ យោងតាមសេចក្តីប្រកាសព័ត៌មានបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទ លោកប្រធានាធិបតី Mahmoud Abbas បានអំពាវនាវដល់រដ្ឋបាលអាមេរិក បង្ខំអ៊ីស្រាអែលយបញ្ឈប់រាល់សកម្មភាពរំលោភបំពាន ប្រឆាំងនឹងជនប៉ាឡេស្ទីន នៅក្នុងទឹកដីប៉ាឡេស្ទីន។ ភាគីទាំងពីរក៏បានឯកភាពរក្សាទំនាក់ទំនងនាពេលខាងមុខ៕