អាមេរិកបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តមិនទុកឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ

(VOVWORLD) - លោកប្រធានាធិបតី Biden បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលមិនទុកឲ្យអ៊ីរ៉ង់មាន អាវុធ នុយក្លេអ៊ែរ 

អាមេរិកបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តមិនទុកឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល
លោក Yair Lapid ក្នុងដំណើរទស្សនកិច្ចនៅអ៊ីស្រាអែលកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅ។ (រូបថត៖ Reuters)
ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ៣១ ខែសីហា បានជួប សន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid ដែលក្នុងនោះ ភាគីទាំងពីរបានពិគ្រោះយោបល់គ្នាអំពីបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ និងពិភព លោក រួមទាំងការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ផងដែរ។ លោកប្រធានាធិបតី Biden បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលមិនទុកឲ្យអ៊ីរ៉ង់មាន អាវុធនុយក្លេអ៊ែរ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ចប់ការចរចាស្តីពីព្រំដែន សមុទ្ររវាងអ៊ីស្រាអែល និងលីបង់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះផងដែរ។
ក្នុងពេលជាមួយគ្នានោះ យោងតាមខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ភាគី ទាំងពីរបានពិភាក្សាអំពីការចរចាទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក៏ដូចជា ការប្តេជ្ញាចិត្តរួម សំដៅទប់ស្កាត់វឌ្ឍនភាពរបស់អ៊ីរ៉ង់ឆ្ពោះទៅរកការផលិតអាវុធ នុយក្លេអ៊ែរ។ កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់បានបង្ហាញពីសញ្ញានៃការរស់រានឡើងវិញ នៅខែមីនា ប៉ុន្តែការចរចាដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានទទួល បរាជ័យជាច្រើនលើកច្រើនសារ ដោយសារតែការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ