អាមេរិកបញ្ជាក់ថាដំណើរការដកទ័ពចេញពីអាហ្គានីស្ថានបានសម្រេចជាង៩០%
(VOVWORLD) - តាមនោះ CENTCOM បានផ្ទេរប្រគល់ជាផ្លូវការ មូលដ្ឋានចាស់ចំនួន៧កន្លែងរបស់ អាមេរិក ជូនកងកម្លាំងសន្តិសុខអាហ្គានីស្ថាន ហើយបានជញ្ជូនបរិមាណឧបករណ៍ សម្ភារៈ យុទ្ធភ័ណ្ឌ ស្មើនឹង ការដឹកជញ្ជូនតាមយន្តហោះ C-17 ចំនួន១០០០ជើង ចេញ ពីប្រទេសអាស៊ីខាងត្បូងមួយនេះ មុនកាលកំណត់ចុងក្រោយសម្រាប់ការដកកងទ័ព អាមេរិកទាំងស្រុងនៅថ្ងៃទី១១ ខែកញ្ញា។
ទាហានអាមេរិកនៅទីក្រុងកាប៊ុល អាហ្គានីស្ថាន។ (រូបថត៖ AFP/VNA) |
បញ្ជាការដ្ឋានកណ្ដាល (CENTCOM) ចំណុះវិមានបញ្ចកោណ កាលពីថ្ងៃទី៦ ខែ កក្កដា បានជូនដំណឹង ថា ដំណើរការដកកងទ័ពរបស់អាមេរិកចេញពីអាហ្គានីស្ថានបាន សម្រេចជាង៩០%ហើយ។
តាមនោះ CENTCOM បានផ្ទេរប្រគល់ជាផ្លូវការ មូលដ្ឋានចាស់ចំនួន៧កន្លែងរបស់ អាមេរិក ជូនកងកម្លាំងសន្តិសុខអាហ្គានីស្ថាន ហើយបានជញ្ជូនបរិមាណឧបករណ៍ សម្ភារៈ យុទ្ធភ័ណ្ឌ ស្មើនឹង ការដឹកជញ្ជូនតាមយន្តហោះ C-17 ចំនួន១០០០ជើង ចេញ ពីប្រទេសអាស៊ីខាងត្បូងមួយនេះ មុនកាលកំណត់ចុងក្រោយសម្រាប់ការដកកងទ័ព អាមេរិកទាំងស្រុងនៅថ្ងៃទី១១ ខែកញ្ញា។
មុននោះនៅថ្ងៃទី២ ខែកក្កដា អាមេរិកបានផ្ទេរប្រគល់មូលដ្ឋានទ័ពជើងអាកាស Bagram នៅភាគខាងជើងរដ្ឋធានីកាប៊ុល ជូនរដ្ឋាភិបាលអាហ្គានីស្ថាន។ នេះជាមូល ដ្ឋានសឹកធំបំផុតរបស់កងកម្លាំងអាមេរិកនិងណាតូនៅអាហ្គានីស្ថាន ដែលមានតួនាទី ដ៏សំខាន់ក្នុងការធានាសន្តិសុខនៃរដ្ឋធានីកាប៊ុល។
វ៉ាស៊ីនតោណត្រូវបានចាត់ទុកថា នឹងនៅរក្សាទាហានចាប់តាំងពី៦៥០នាក់ឡើង ទៅនៅអាហ្គានីស្ថាន ដើម្បីការពារស្ថានទូតអាមេរិកនិងអ្នកការទូត៕